Cctimesw1140xh150cm copy

កម្ពុជា-សិង្ហបុរី បន្តប្តេជ្ញាលើកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សិង្ហបុរី៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងទំនាក់ទំនង និងព័ត៌មាននៃប្រទេសសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សំដៅកែទម្រង់បណ្តាញរដ្ឋាភិបាលឌីជីថល ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។ អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបច្ចេកទេស ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក Janil Puthucheary រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរី (GovTech Singapore) និងជាអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយ ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីកាលពីថ្ងៃទី១៨ខែមិថុនា។

បើតាមលោក Janil Puthucheary បានលើកឡើងថា កម្ពុជា និងសិង្ហបុរីបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងរដ្ឋាភិបាលឌីជីថល តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃកម្ពុជា និងក្រសួងទំនាក់ទំនង និងព័ត៌មានសិង្ហបុរី។

ក្រសួងគមនាគមន៍និងព័ត៌មានសិង្ហបុរីបានគូសបញ្ជាក់ថា៖ «MOU នេះបញ្ជាក់ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ពួកគេនៅក្នុង រដ្ឋាភិបាលឌីជីថល។ Singapore GovTech និងស្ថាប័នផលិតផលរដ្ឋាភិបាលបើកចំហនឹងបន្តធ្វើការជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជាក្នុងការអនុវត្តនៃផលិតផលរដ្ឋាភិបាលឌីជីថលបើកចំហរបស់ប្រទេសសិង្ហបុរី»៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង