Img 1426
Swift cc time

យុវជនកម្ពុជា៣រូបត្រូវបានជ្រើសរើសចូលរួមកម្មវិធីប្រចាំឆ្នាំ របស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ និស្សិត ៣រូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានសាកលវិទ្យាល័យចំណាស់ជាងគេនៅប្រទេសជប៉ុន ជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំនៃមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

គណៈកម្មការនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា បានសម្រេចជ្រើសរើសនិស្សិតចំនួន៣រូប ដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ស្តីអំពី «ការជួសជុល និងការថែទាំប្រាសាទនៅខេត្តសៀមរាប» នៅខេត្តសៀមរាប។ និស្សិតដែលត្រូវបានជ្រើសរើសរួមមាន លោក និល រតនា ជានិស្សិតឆ្នាំទី៤, កញ្ញា សុខ សុភមរកត និងលោក ឡាយ យូស្រ៊ាង ជានិស្សិតឆ្នាំទី៣។

សូមជម្រាបថា សាកលវិទ្យាល័យសូហ្វ៊ីយ៉ា គឺជាសាកលវិទ្យាល័យកាតូលិកចំណាស់ជាងគេនៅក្នុងប្រទេសជប៉ុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩១៣ មកម្លេះ។ សាកលវិទ្យាល័យនេះ មានទីតាំងនៅកណ្តាលទីក្រុងតូក្យូ៕

Khcct banner

អត្ថបទទាក់ទង