Cctimesw1140xh150cm copy

«ដំណាំ»ពលរដ្ឋប្រមាណជាង ១០០ហិកតាក្នុងខេត្តចំនួន២បំផ្លាញដោយដង្កូវហ្វូង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ត្បូងឃ្មុំ៖ ផលដំណាំរបស់ប្រជាពលរដ្ឋប្រមាណជាង ១០០ហិកតា ត្រូវបានបំផ្លាញដោយសារដង្កូវហ្វូង ក្នុងនោះរួមមានដំណាំស្រូវចំនួន ៥៥ហិកតា និង ដំឡូងមីចំនួន ៥ហិកតាក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតាក្នុងខេត្តសៀមរាប។នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារដំណាំ អនាម័យ និង ភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១៨ ខែមិថុនា បានសហការជាមួយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និង សៀមរាប ចុះពិនិត្យ និង អន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅឃុំដូនតី ស្រុកពញាក្រែក និងដំឡូងមី នៅឃុំគោក ស្រុកស្រុកតំបែរ និង សហគមន៍ទំនើបនាងអំ នៅខេត្តសៀមរាប។

មន្ត្រីជំនាញ បានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និង ធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។ ហើយបានណែនាំដល់ប្រជាកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

បើតាមកញ្ញា អឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា ព័ត៌មាននេះគឺផ្តោតតែទៅលើខេត្តត្បូងឃ្មុំ និងសៀមរាបចំពោះដំណាំស្រូវ និងដំឡូងមី។ ដោយឡែកខេត្តផ្សេងៗទៀត សត្វដង្កូវហ្វូងនេះក៏មានវត្តមាននៅខេត្តមួយចំនួនផ្សេងទៀតនៅជាប់ព្រំដែនថៃ ដែលមកទល់ពេលនេះក្រសួងបានរកឃើញគឺមានដូចជា ខេត្តក្រចេះ ឧត្តរមានជ័យ បន្ទាយមានជ័យ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង