Cctimesw1140xh150cm copy

ពូទីនទៅទស្សនកិច្ច«កូរ៉េខាងជើង»ជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ ប្រមុខមេដឹកនាំរុស្ស៊ីលោក ពូទីន បានទៅដល់ប្រទេសកូរ៉េខាងជើងក្រុងព្យុងយ៉ាងដោយសុវត្ថិភាពដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតីរុស្ស៊ី។ រូបភាពយ៉ាងស្និតស្នាលដែលលោកគីមជុងអ៊ុនបានមកទទួលលោកពូទីន នៅព្រលានយន្តហោះអមជាមួយកម្រាព្រំក្រហមពិសេសត្រូវបានចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី លោក ពូទីន បានទៅដល់កូរ៉េខាងជើងនៅព្រឹកព្រលឹមថ្ងៃពុធនេះហើយនេះ គឺនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋធានីកូរ៉េខាងជើងក្នុងរយៈពេល ២៤ ឆ្នាំក្នុងនាមជាប្រធានាធិបតីរុស្ស៊ី ដំណើរទស្សនកិច្ចមួយនេះទំនងជានឹងផ្លាស់ប្តូរទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើងជាច្រើនទសវត្សរ៍ឲ្យកាន់តែស្អិតរមួតជាមួយគ្នាបន្ថែមមួយកម្រិតទៀត។

ចំណែកទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានអះអាងថា ភាពជាដៃគូរបស់ប្រទេសទាំងពីរគឺមិនអាចកាត់ថ្លៃបាន ហើយដំណើរទស្សនកិច្ចរបស់ពូទីននឹងបង្ហាញពីចំណងមិត្តភាពពិសេសមួយកម្រិតទៀតរវាងប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង