Cctime 6monthsfree desktop
Cc times  web banner kh

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបង្រ្កាបក្រុមក្មេងទំនើង ៣០ករណី ឃាត់ខ្លួន ១១៨នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

ភ្នំពេញ៖ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានប្រតិបត្តិការបង្រ្កាប ក្រុមក្មេងទំនើង បានចំនួន ៣០ករណី ឃាត់ខ្លួន ១១៨នាក់។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលបង្ក្រាបបានក្នុងរយៈពេល ៥ថ្ងៃមកនេះ គឺស្ថិតនៅក្នុងភូមិសាស្ត្ររាជធានី-ខេត្ត ចំនួន១២ រួមមាន រាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ ក្រចេះ សៀមរាប ពោធិ៍សាត់ កំពង់ចាម បាត់ដំបង ព្រះសីហនុ ព្រះវិហារ និងកំពត។ ចំណែក ចំពោះចំណាត់ការរបស់សមត្ថកិច្ច ភាគច្រើន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទៅតាមច្បាប់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើងដែលបង្ក្រាបបាននោះ ខេត្តបាត់ដំបង មានចំនួន ៤ករណី ឃាត់ខ្លួនបាន ១៧នាក់ ព្រះវិហារ ២ករណី ឃាត់ខ្លួនបាន ១៧នាក់ សៀមរាម ១ករណី ឃាត់ខ្លួនបាន ១៦នាក់ ភ្នំពេញ ៩ករណី ឃាត់ខ្លួនបាន ១៥នាក់ កំពង់ស្ពឺ ២ករណី ឃាត់ខ្លួនបាន ១៣នាក់ បន្ទាយមានជ័យ ៣ករណី ឃាត់ខ្លួនបាន ១២នាក់ ក្រចេះ ៣ករណី ឃាត់ខ្លួន ១១នាក់ តាកែវ ២ករណី ឃាត់ខ្លួន ៨នាក់ កំពង់ចាម ១ករណី ឃាត់ខ្លួន ៤នាក់ ពោធិ៍សាត់ ១ករណី ឃាត់ខ្លួនបាន ៣នាក់ ព្រះសីហនុ ១ករណី ឃាត់ខ្លួនបាន ១នាក់ និងកំពត ១ករណី ឃាត់ខ្លួនបាន ១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង