ភ្នំពេញ៖ ការប្រារព្ធពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»ក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦មិថុនាកន្លងមកនេះ មានអ្នកចូលរួមទស្សនាជាក់ស្តែងសរុបប្រមាណ ៦៥ ០០០ នាក់។ ទិវានេះ ជាគឺផ្តល់ឱកាសដល់យុវជនដែលក្រីក្រ និងមានហានិភ័យ រួមទាំងយុវជនទាំងអស់ នៅក្រៅប្រព័ន្ធ អាចទៅចូលរួមបណ្តុះបណ្តាល ១ លាន ៥ សែននាក់ ដែលគ្រប់អ្នកពាក់ព័ន្ធ ទៅសិក្សានៅ TVET ដើម្បីពលរដ្ឋម្នាក់មានជំនាញយ៉ាងតិចមួយប្រចាំជីវិត ដែលជាសកម្មភាពក្នុងការផលិតមូលធនមនុស្ស។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏មានការចូលរួមពី ១០៤ មកពីស្ថាប័នផ្សេងៗគ្នា ក៏បានចូលរួមដាក់តាំងពិព័រណ៍នូវផលិតផល និងសមិទ្ធផលរបស់ខ្លួននៅតាមស្តង់សរុបចំនួន ១២៥ស្តង់ ដែលទាក់ទងនឹងមនុស្សយន្តផ្តល់ព័ត៌មាន ឧបករណ៍វាស់ជាតិពុលក្នុងទឹក និងជូនព័ត៌មានស្វ័យប្រវត្តិ ឧបករណ៍ចាប់កម្តៅនៅតាមរោងចក្រ និងបញ្ជូនមកពេទ្យការងារ បច្ចេកទេសផ្ទាំងសូទ្បាសម្រាប់ដាក់តាមតូបកាហ្វេចល័តនៅតាមជនបទ បច្ចេកទេសម៉ាស៊ីនឆុងកាហ្វេដោយប្រើរ៉ូបូត ម៉ាស៊ីនកិនទឹកអំពៅដោយប្រើផ្ទាំងសូទ្បា ម៉ាស៊ីនកាប់ដូង និងកោសដូងយកខ្ទិះស្វ័យប្រវត្តិ ម៉ាស៊ីនសម្អាតព្រលានយន្តហោះ ឬផ្សារទំនើប រោងដាំបន្លែ និងដំណាំ ម៉ាស៊ីនធ្វើជី និងចំណីសត្វ សម្រាប់កសិករជនបទ ម៉ាស៊ីនផលិតទឹកកកនៅតាមផ្ទះ ដំណើរការដោយសូទ្បា កូនរថយន្តកែឆ្នៃ តេសការតម្លើងបណ្តាញអគ្គិសនីក្នុងអគារ ។
គួរបញ្ជាក់ថា ទិវានេះធ្វើឡើងក្នុងការផ្តល់ឱកាសដល់យុវជនដែលក្រីក្រ និងមានហានិភ័យ រួមទាំងយុវជនទាំងអស់ នៅក្រៅប្រព័ន្ធ អាចទៅចូលរួមបណ្តុះបណ្តាល ដើម្បីពលរដ្ឋម្នាក់មានជំនាញយ៉ាងតិចមួយប្រចាំជីវិត ជាពិសេសការអភិវឌ្ឍន៍កម្លាំងពលកម្ម ឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព និងភាពប្រកួតប្រជែងខ្ពស់ ដែលឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ចឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល និងស្របតាមការតម្រង់ទិសគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុវត្តន៍តាមអភិក្រមរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា៕