Cctimesw1140xh150cm copy

យុវតី ៤ ក្រុម «ទទួលបានជ័យលាភី» ក្នុងកម្មវិធីប្រកួតថ្នាក់ជាតិ Technovation កម្ពុជា ២០២៤

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ: យុវតី ៤ ក្រុម ទទួលបានជ័យលាភី ក្នុងកម្មវិធីប្រកួតថ្នាក់ជាតិតិចណូវេសិនឆ្នាំ២០២៤ ដែលពង្រឹងសមត្ថភាពក្មេងស្រីផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព ឆ្លើយតបបញ្ហាក្នុងសង្គម។

កម្មវិធី Technovation កម្ពុជា ជាកម្មវិធីមួយដែលផ្តល់ឱកាសដល់ក្មេងស្រីអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាពឆ្លើយតបបញ្ហាក្នុងសង្គម។

បើតាមគេហទំព័រនៃក្រសួងអប់រំ បានឱ្យដឹងថា ក្រុមទាំង៤ ដែលជាជ័យលាភីគឺ៖

-ក្រុម Futuristic Youth ទទួលបានជ័យលាភីប្រជាប្រិយភាពថ្នាក់ជាតិ

-ក្រុម Smart Kid ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមសិក្សា

-ក្រុម techteen ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតអនុវិទ្យាល័យ

-ក្រុម GCodey ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ

សមិទ្ធផលនេះកើតឡើងពីការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតរបស់យុវតីទាំងអស់គ្នាតាំងពីវគ្គផ្តើមរហូតដល់វគ្គបញ្ចប់នៃកម្មវិធីនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង