Cctimesw1140xh150cm copy

ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបា្ររព្ធ«ទិវានៃប្រទេសរុស្ស៊ី»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាឯកឧត្តមអាណាតូលី បូរ៉ូវីក (ឆ្វេង) លោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា(ស្តាំ)

ភ្នំពេញ៖ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា បានរៀបចំពិធីជប់លៀងរបស់រដ្ឋ ក្នុងឱកាសទិវានៃប្រទេសរុស្ស៊ី នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ការរៀបចំនេះធ្វើឡើងដើម្បីបង្ហាញពីការបង្កើតសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ននេះ។ ទិវារុស្ស៊ីគឺជាការរម្លឹកឡើងនូវការអនុម័តសេចក្តីប្រកាសអធិបតេយ្យភាពរដ្ឋនៃ RSFSR (Russian Soviet Federative Socialist Republic) គឺជាថ្ងៃបុណ្យជាតិរបស់សហព័ន្ធរុស្ស៊ី ទិវានេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១២ ខែមិថុនាចាប់តាំងពីឆ្នាំ ១៩៩២។



ក្នុងឱកាសនោះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមប្រារព្ធកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃសហព័ន្ធរុស្ស៊ី។ អ្នកតំណាងជាន់ខ្ពស់នៃព្រះរាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងមន្ទីរ បញ្ជាការកងកម្លាំងប្រដាប់អាវុធ សាលាក្រុងរាជធានីភ្នំពេញ ក៏ដូចជាឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូត តំណាងជាន់ខ្ពស់នៃអង្គទូត មជ្ឈមណ្ឌលវិភាគ និងអាជីវកម្ម សមាជិកសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយ និងជនរួមជាតិរស់នៅរាជធានីភ្នំពេញ បានមានវត្តមានក្នុងពិធីនោះដែរ។


នៅក្នុងសុន្ទរកថាស្វាគមន៍ លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក បានកត់សម្គាល់ពីសារៈសំខាន់នៃពិធីបុណ្យជាតិនេះ ដែលធ្វើជាជានិមិត្តរូបនៃការបង្រួបបង្រួមគ្នារបស់ប្រជាជនរុស្ស៊ី ជុំវិញគុណសម្បត្តិយុត្តិធម៌ជានិច្ចជានិរន្ត ការតភ្ជាប់ទិវានេះជាមួយកិច្ចចាប់ផ្តើមនៃកំណែទម្រង់ប្រជាធិបតេយ្យ និងសេដ្ឋកិច្ចដ៏សំខាន់ៗក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី។

ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍អំពីការចូលរួមចំណែករបស់ប្រទេសយើង ក្នុងការរំដោះប្រជាជនអឺរ៉ុបពីរបបណាស៊ីនិយមក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងការអនុវត្តអាណានិគមនិយមថ្មីចំពោះ បណ្តាប្រទេសភាគច្រើន។ ដោយបានរំឮកពីចំណងមិត្តភាពដ៏យូរអង្វែងរវាងរុស្ស៊ី និងកម្ពុជា និងការអភិវឌ្ឍន៍រីកចម្រើននៃកិច្ចសន្ទនារុស្ស៊ី-អាស៊ាន ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវទំនុកចិត្តលើការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងទំនាក់ទំនងជាផលប្រយោជន៍ទៅវិញទៅមក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃរដ្ឋយើងទាំងពីរ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង