ភ្នំពេញ៖ ពលរដ្ឋរងគ្រោះពីការរំលោភដីធ្លីនៅតាមបណ្តាខេត្តនានា ប្រមាណ១០០០នាក់ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះបានជួបជុំគ្នានៅមុខក្រសួងដែនដី ដើម្បីដាក់ញត្តិស្នើសុំឱ្យក្រសួងធ្វើអន្តរាគមន៍លើជម្លោះដីធ្លីរបស់ពួកគាត់ដែលបានអូសបន្លាយរយៈពេលជាច្រើនឆ្នាំមក។
ប៉ុន្តែការទាមទារនេះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីប្រកាសព័ត៌មានដោយបានអះអាងថា ការតវ៉ាទាមទារនេះ គឺមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់សម្រាប់ក្រសួងដោះស្រាយនោះទេ។

.jpg?1600675181)
