Cctimesw1140xh150cm copy

ក្រសួងសាធារណការសម្រេចបញ្ឈប់ការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបញ្ឈប់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស។ សេចក្ដីសម្រេចនេះធ្វើឡើងក្រោយពីសិស្សម្នាក់បានស្លាប់នៅខេត្តកំពង់ធំ ក្នុងហេតុការណ៍លិចទូក-ដកែច្នៃខុសបច្ចេកទេស។

បន្ទាប់ពីសិស្សស្រីអាយុ១៣ឆ្នាំម្នាក់បានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុលិចទូកពេលដែលត្រឡប់ពីសាលារៀនទៅផ្ទះវិញ នៅឃុំឈូក ស្រុកបាសាទសំបូរ ខេត្តកំពង់ធំ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសារាចរសម្រេចបញ្ឈប់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស។

សូមជម្រាបថា កាលពីថ្ងៃទី៨ មិថុនា សិស្សស្រីអាយុ១៣ឆ្នាំម្នាក់ក្នុងចំណោមសិស្សប្រុសស្រី១៥នាក់ទៀត បានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុលិចទូកពេលដែលពួកគេត្រឡប់ពីសាលារៀនទៅផ្ទះវិញ។ នេះមិនមែនលើកទីមួយឡើង ដែលមានហេតុការណ៍នេះកើតឡើង។ កាលពីឆ្នាំ២០២៣កន្លងទៅ ក៏សោដនាដកម្មលិចទូក-ដ បណ្ដាលឱ្យស្លាប់សិស្សសាលាចំនួន ១១នាក់ នៅស្រុកលើកដែក ខេត្តកណ្ដាល។

ជាមួយគ្នានោះ ដើម្បីសុវត្ថិភាពអ្នកដំណើរនៅរដូវវស្សានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវឱ្យម្ចាស់ទូកពិនិត្យលើចំនួនអ្នកដំណើរ និងវត្ថុផ្សេងទៀតដែលដឹកតាមទូក ដើម្បីធានាថាទម្ងន់ផ្ទុកមិនត្រូវលើសសមត្ថភាពរបស់ទូក និងត្រូវបំពាក់ឧបករណ៍ សម្ភារៈបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងទៀតនៅលើទូក ឱ្យបានគ្រប់គ្រាន់ ដូចជា ពោងសុវត្ថិភាព ភ្លើងបំភ្លឺ និងអាវពោង និងត្រូវឱ្យអ្នកដំណើរពាក់អាវពោងមុនពេលចេញដំណើរ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង