ភ្នំពេញ៖ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia សហការគ្នាក្នុងការផ្តល់អាហារូបករណ៍សម្រាប់សិស្សថ្នាក់ទី ៩ ដល់ និស្សិតមហាវិទ្យាល័យសិក្សាពីវិស្វកម្មឌីហ្សាញ ជាពិសេសសម្រាប់ប្អូនៗដែលចង់រៀនវិស្វកម្មមេកានិក។
បើតាមគេហទំព័រហ្វេសប៊ុករបស់ STEAMING Cambodia បានឱ្យដឹងថា អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ Engineering Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia ត្រូវបានបង្កើតឡើង សម្រាប់សិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ ពិសេសយុវជនដែលចង់រៀនខាងវិស្វកម្មមេកានិក។
ក្នុងនោះផងដែរ មានភ្ជាប់ជាមួយនឹងលក្ខណ្ឌដែលសិក្សាអាចដាក់ពាក្យចូលរៀនដែលមានដូចខាងក្រោម៖
- ត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន ដែលមានទំហ៊ំ RAM = 8GB
- អាចចំណាយពេល៤ម៉ោង/សប្តាហ៍
- អាចចូលរួមរៀន១២សប្តាហ៍ (៤៨ម៉ោង) ពីខែកក្កដា រហូតដល់ខែកញ្ញា ២០២៤
- មានគំនិតចង់ឌីហ្សាញ និងផលិតជារបស់/គម្រោងអ្វីមួយ ដែលប្រើ 3D printer (អាចជាកូនរ៉ូបូតក៏បាន ឬជាអ្វីក៏បានដែលប្អូនចង់ផលិត)
ប្រសិនបើមានចំណាប់អារម្មណ៍សូមដាក់់ពាក្យតាមរយៈតំណភ្ជាប់ https://docs.google.com/.../1FAIpQLSftotolj1O.../viewform... ឱ្យបានមុនថ្ងៃផុតកំណត់ទទួលពាក្យ៖ ១៥ មិថុនា ២០២៤។ សម្រាប់ព៍ត៌មានបន្ថែមនៃវគ្គសិក្សា សូមចូលទៅកាន់ https://drive.google.com/.../1le1qDDcs9zxbh0a3-sB.../view...។ ចំណែកឯ កាលវិភាគសិក្សា៖ រៀងរាល់ថ្ងៃសៅរ៍ព្រឹក, អាទិត្យព្រឹក និងអាទិត្យរសៀល ដែលសិស្សអាចជ្រើសរើសកាលវិភាគណាមួយក្នុងចំណោមកាលវិភាគនេះ។
គួរបញ្ជាក់ផងដែរថា STEAMING Cambodia (SC) ត្រូវបានបង្កើតឡើងក្នុងគោលបំណងអប់រំយុវជនជំនាន់ក្រោយនៃទេពកោសល្យឌីជីថល និងវិស្វករដែលមានភាពច្នៃប្រឌិតវ័យក្មេង៕