681 ezgif.com resize
Swift cc time

យុវតីកម្ពុជាម្នាក់បញ្ចប់ការសិក្សាផ្នែក«បរិស្ថាន និងចីរភាពនៃបរិស្ថាន»ពីអាម៉េរិក ដោយជោគជ័យ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវតីកម្ពុជា កញ្ញា ធីនី ទើបតែទទួលសញ្ញាបត្របានបញ្ចប់ការសិក្សាផ្នែកបរិស្ថាន និងចីរភាពនៃបរិស្ថាន ពីមហាវិទ្យាល័យ Barnard ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយទទួលបានលទ្ធផលមធ្យមភាគ (GPA) ដ៏ល្អ ស្ទើរមិនគួរឲ្យជឿ។ លទ្ធផលនេះនឹងធ្វើឲ្យ ធិនី ទទួលបានអនាគតដ៏ភ្លឺស្វាងនាពេលខាងមុខ។

កញ្ញា ធីនី ធ្លាប់ជាសិស្សវិទ្យាល័យម្នាក់ ដែលបានធ្វើការរួមជាមួយនឹងមិត្តភ័ក្តិក្នុងក្រុម ដើម្បីរៀបចំផែនការ និងអនុវត្ត និងស្វែងរកដំណោះស្រាយ សម្រាប់បរិស្ថានសមុទ្រ នៅកោះសេះ អស់រយៈពេលជាច្រើនឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាឡៃហ្គឺនៅក្នុងឆ្នាំ២០២០ កញ្ញា ធិនី ក៏បានទទួលអាហារូបករណ៍ទៅ សិក្សាផ្នែកបរិស្ថាន និងចីរភាពនៃបរិស្ថាន នៅមហាវិទ្យាល័យ Barnard ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

បន្ថែមពីនេះ ដោយមានបេះដូងជាខ្មែរ ធីនី បានសម្រេចជ្រើសរើសធ្វើការស្រាវជ្រាវ អំពី រុក្ខជាតិ នៅតំបន់គិរីរម្យ ដែលជានិក្ខេបបទ បញ្ចប់កាសិក្សាឆ្នាំចុងក្រោយរបស់កញ្ញា។ ហើយកញ្ញា ធិនី ទើបតែទទួលសញ្ញាបត្របានបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ Barnard ដោយទទួលបានលទ្ធផលមធ្យមភាគ (GPA) ដ៏ល្អ ស្ទើរមិនគួរឲ្យជឿ ដែលលទ្ធផលនេះនឹងធ្វើឲ្យ ធិនី ទទួលបានអនាគតដ៏ភ្លឺស្វាងនាពេលខាងមុខ៕

Khcct banner

អត្ថបទទាក់ទង