Cctimesw1140xh150cm copy

Little Library បន្តយុទ្ធនាការ «Building Bridges Through Book» ដើម្បីគាំទ្រការអានកុមារកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ Little Library បង្កើតយុទ្ធនាការ“Building Bridges Through Book” ដើម្បីគាំទ្រការអានកុមារកម្ពុជា ដោយធ្វើការរៃអង្គាសថវិកាពីសប្បុរសជន ដើម្បីទិញសម្ភារៈសិក្សា និងសៀវភៅមួយចំនួនសម្រាប់កុមារកម្ពុជាដែលនៅខេត្តគោលដៅមួយចំនួន។

បើតាម កញ្ញា លុយ វាសនា ដែលជាប្រធានគម្រោងនៃ Little Library បានឱ្យដឹងថា Little Library បង្កើតយុទ្ធនាការនេះឡើងក្នុងគោលបំណងចូលរួមចំណែកការអភិវឌ្ឍសមត្ថភាពកុមារកម្ពុជា តាមរយៈការប្រើប្រាស់ថវិកាដែលទទួលបានទិញជាសម្ភារៈសិក្សា និងសៀវភៅ សម្រាប់សិស្សដែលនៅតំបន់មួយចំនួនក្នុងទីតាំងគោលដៅ។

កញ្ញា វាសនា បានបន្តទៀតថា យុទ្ធនាការ នេះ នឹងត្រូវបានធ្វើឡើងលើគេហទំព័រ KhmerCare ដែលសប្បុរសជនអាចបរិច្ចាគ និងមើលចំនួនទឹកប្រាក់ដែលទទួលបាន ធៀបនឹងទឹកប្រាក់គោលដៅដែលគម្រោងត្រូវការ។ យុទ្ធនាការនេះត្រូវបានរំពឹងថានឹងទទួលបានទឹកប្រាក់ចំនួន១០០០ ដុល្លារអាម៉េរិក ដែលបន្តបើកទទួកពីពេលនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។

បើគិតត្រឹមខែ ឧសភា ឆ្នាំ២០២៤ Little Library បានចុះទៅកាន់ខេត្តគោលដៅបានប្រមាណ ២១ ខេត្ត និងបានកសាងបណ្ណាល័យតូចចំនួន ៩១ ទីតាំងផ្សេងៗគ្នានៅក្នុងសាលារៀន និងអង្គការមួយចំនួនក្នុងប្រទេសកម្ពុជា។ តាមរយៈការចុះទៅកាន់ទីតាំងទាំងនោះ ក្រុមការងារ Little Library បានសង្កេតឃើញថាកុមារកម្ពុជាជាច្រើននៅតែមានកង្វះសៀវភៅសម្រាប់អាន និងសិក្សារៀនសូត្រ ដែលជាហេតុ Little Library នៅតែបន្តធ្វើសកម្មភាពផ្សេងៗដើម្បីអាចបន្តបេសកកម្មវែងឆ្ងាយសម្រាប់ការអាននៅកម្ពុជា ។

យុទ្ធនាការនេះ ធ្វើការរៃអង្គាសថវិកាពីសប្បុរសជន ជាសរុប ១០០០ ដុល្លារ ដើម្បីអាចចំណាយទៅលើចំណាយចាំបាច់ផ្សេងៗដូចជា ការធ្វើដំណើរទៅកាន់ខេត្តគោលដៅ ការទិញសម្ភារៈដែលបរិច្ចាគទៅកាន់សិស្សផងដែរ។

គួរបញ្ជាក់ផងដែរថា Little Library ជាគម្រោងមួយដែលមានការគាំទ្រពីប្រជាជនដែលរស់នៅក្នុងប្រទេសកួរ៉េ ហើយកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាតាមរយៈការបរិច្ចាគសៀវភៅតាមសាលារៀននៅបណ្តាខេត្តនានា និងទីក្រុងផងដែរដើម្បីចូលរួមចំណែកក្នុងការអានក្នុងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង