ថៃ៖ សត្វប្រមាណជាង ១០០០ ក្បាលត្រូវបានសម្លាប់នៅក្នុងអគ្គីភ័យនៅក្នុងផ្សារ Chatuchak ដ៏ល្បីនៅទីក្រុងបាងកកកាលពីព្រឹកថ្ងៃអង្គារនេះភ្លើងបានឆាបឆេះហាងលក់សត្វចិញ្ចឹមជាង ១០០ ហាងដែលក្នុងមានសត្វជាច្រើនប្រភេទដូចជាសត្វស្លាប ឆ្កែ ឆ្មា ពស់ ត្រូវបានដុតសម្លាប់នៅក្នុងទ្រុងរបស់វា។
សមត្ថកិច្ចបានអះអាងថាអគ្គិភ័យនេះផ្តើមចេញពីឆ្លងចរន្តអគ្គិសនីដោយបច្ចុប្បន្ននេះមិនទាន់មានរបាយការណ៍មនុស្សស្លាប់ នឹងរងរបួសឡើយដោយអគ្គីភ័យបានឆាបឆេះហាងលក់ទំនិញ នឹងសត្វចិញ្ចឹម នឹងបរិភោគអស់ជាច្រើនក្បាល។
ផ្សារ Chatuchak នេះទទួលរងការត្រួតពិនិត្យជាប្រចាំ ហើយត្រូវបានគេរិះគន់ចំពោះស្ថានភាពរស់នៅមិនសូវល្អរបស់សត្វ ដែលតាមសេចក្តីរាយការណ៍មានអត្រាជំងឺ និងការស្លាប់ខ្ពស់នៃសត្វដែលដាក់ក្នុងផ្សារ Chatuchak នេះ៕