សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានប្រកាសផ្តល់សំណងដល់អ្នកដំណើរ ២១១ នាក់ ដែលបានហោះហើរលើយន្តហោះ SQ321 រងគ្រោះដោយការចុះចតបន្ទាន់ ដោយសារតែបញ្ហាបច្ចេកទេសបណ្តាលឲ្យមនុស្សរាប់សិបនាក់បានរងរបួស ខ្លះធ្ងន់ធ្ងរ និង បណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅលើយន្តហោះ កាលពីថ្ងៃទី ២០ ឧសភា។
យោងតាមសេចក្តីប្រកាស ការផ្តល់សំណង អ្នករងរបួសស្រាលពីឧបទ្ទវហេតុនោះ ត្រូវបានផ្តល់សំណងចំនួន ១០.០០០ ដុល្លារអាម៉េរិក (១៣.៥០០ ដុល្លារសិង្ហបុរី) សម្រាប់អ្នកដែលរងរបួសធ្ងន់ធ្ងរទទួលបាន២៥០០០ដុល្លារ និងក្រុមហ៊ុនបានអញ្ជើញពួកគេឱ្យពិភាក្សាអំពីការផ្តល់សំណងបន្ថែម។
គួរបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ធ្វើការចុះចតជាបន្ទាន់នៅទីក្រុងបាងកក ដោយសារតែបញ្ហាបច្ចេកទេសដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង រងរបួសជាច្រើននាក់។យន្តហោះ Singapore Airlines ធ្វើការចុះចតជាបន្ទាន់ គឺជាជើងហោះហើរពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ចុះចតនៅទីក្រុងបាងកក។យន្តហោះជាប្រភេទ Boeing777-300ER ដឹកអ្នកដំណើរ២១១នាក់ សហសេវិកសរុប១៨នាក់៕