Cctimesw1140xh150cm copy

នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនិងអង្គការភ្លែនរៀបចំ«កម្មវិធីពិព័រណ៍ការងារនិងការសិក្សា»នៅខេត្តគោលដៅចំនួនបី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងអង្គការភ្លែនអន្តរជាតិបានសហការរៀបចំកម្មវិធីពិព័រណ៍ការងារនិងការសិក្សានៅខេត្តចំនួនបី គឺ សៀមរាប ស្ទឹងត្រែង និងរតនគិរី ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជាតាមរយៈផ្សារភ្ជាប់សិស្សានុសិស្សជាមួយនឹងស្ថាប័ន សាកលវិទ្យាល័យផ្សេងៗដើម្បីសិស្សអាចស្វែងយល់ពីខ្លួនឯងនិងទីផ្សារការងារនាពេលខាងមុខ។

បើតាមនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានឱ្យដឹងថា នាយកដ្ឋាន និងអង្គការភ្លែន បានកំពុងរៀបចំកម្មវិធីពិព័រណ៍ការងារនិងការសិក្សានៅវិទ្យាល័យសរុបចំនួន៩ ដែលស្ថិតនៅក្នុងខេត្តបីដូចជា សៀមរាប ស្ទឹងត្រែង និងរតនគិរី ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជាតាមរយៈផ្សារភ្ជាប់សិស្សានុសិស្សជាមួយនឹងស្ថាប័ន សាកលវិទ្យាល័យផ្សេងៗដើម្បីសិស្សអាចស្វែងយល់ពីខ្លួនឯងនិងទីផ្សារការងារនាពេលខាងមុខ។

ការរៀបចំគម្រោងនេះត្រូវបានចាប់ផ្តើមធ្វើជាសកម្មភាពចាប់តាំងពីថ្ងៃទី ១៦ ខែឧសភា ដែលនឹងចុះទៅវិទ្យាល័យចុងក្រោយក្នុងខេត្តរតនគិរី គឺវិទ្យាល័យអណ្តូងមាស។ ការរៀបចំកម្មវិធីពិព័រណ៍ការងារនិងការសិក្សានេះផងដែរ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សាកលវិទ្យាល័យ និងស្ថាប័ននានាក្នុងការដាក់ស្តង់សម្រាប់សិស្សានុសិស្សធ្វើការសួរព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងជំនាញដែលត្រូវនឹងទីផ្សារបច្ចុប្បន្ន ព្រមទាំងមានឱកាសផ្សារភ្ជាប់សិស្សអោយស្វែងយល់ពីស្ថាប័នដែលបានដាក់ស្តង់នេះផងដែរ។

វិទ្យាល័យដែលនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានចុះធ្វើសកម្មភាពគម្រោងនេះ ភាគច្រើនជាវិទ្យាល័យដែលនៅតំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុងដែលពោរពេញទៅដោយសិស្សានុសិស្សដែលមកពីជីវភាពលំបាក ដើម្បីបណ្តុះគំនិតរបស់ពួកគេអោយមានការតស៊ូព្យាយាមក្នុងការសិក្សា និងស្វែងយល់ពីខ្លួនឯង ដើម្បីអាចត្រៀមខ្លួនសម្រាប់នាពេលអនាគតរបស់ខ្លួន។ វិទ្យាល័យទាំងបីនៅសៀមរាបមានដូចជា វិទ្យាល័យហ៊ុនសែនអង្គរធំ វិទ្យាល័យអង្គរជុំ និងវិទ្យាល័យបន្ទាយស្រី ចំណែកឯខេត្តស្ទឹងត្រែងមានដូចជាវិទ្យាល័យព្រះគោ វិទ្យាល័យហ៊ុនសែនកោះស្រឡាយ និងវិទ្យាល័យសៀមប៉ាង។ ខេត្តដែលធ្វើគម្រោងបញ្ចប់នៅរតនគិរីមានវិទ្យាល័យប៊ូថងអូរជុំ វិទ្យាល័យបរកែវ និងវិទ្យាល័យអណ្តូងមាស។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ជានាយកដ្ឋានមួយដែលស្ថិតនៅក្រោមក្រសួងអប់រំ ដែលបានធ្វើសកម្មភាពផ្សេងដើម្បីតម្រង់ទិសសិស្សវិទ្យាល័យអោយធ្វើការសម្រេចចិត្តបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដើម្បីសម្រេចក្តីស្រមៃរបស់យុវជនជំនាន់ក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង