ចិន៖ ពិធីបុណ្យអុំទូកនាគកំពុងតែត្រូវបានប្រារព្ធឡើងជាមួយនឹងការរាំរបាំប្រពៃណីនៅក្នុងទីក្រុងបុរាណ Anju ក្នុងទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន ពិធីបុណ្យនេះបានអូសទាញភ្ញៀវទេសចរជាតិ នឹងអន្តរជាតិជាច្រើនម៉ឺនឲ្យចូលរួមទស្សនាពិធីបុណ្យដ៏អស្ចារ្យក្នុងប្រទេសចិន។ជារៀងរាល់ឆ្នាំពិធីបុណ្យ (Duanwu ឌួង វូ) រឺអ៊ំទូកនាគ ត្រូវបានប្រារព្ធឡើងជាមួយនឹងពិធីបុណ្យផ្សេងៗទូទាំងប្រទេស ដោយមានការប្រណាំងទូកនាគដ៏ល្បីល្បាញបំផុត។ តំបន់នីមួយៗបានបញ្ចូលលក្ខណៈពិសេស និងទំនៀមទំលាប់វប្បធម៌របស់ខ្លួនចូលទៅក្នុងការប្រណាំងទូកនាគជាច្រើនប្រភេទ។
នាគធ្វើដោយដៃមានឈ្មោះថា Tongliang ប្រវែងជិត ១០០ ម៉ែត្រ កំពុងតែប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកពានក្នុងពិធីបុណ្យដ៏ពិសេសនេះ ក្នុងនោះក៏មានការលេងភ្លេង របាំ នឹងពិធីផ្សេងៗជាច្រើនទៀតដើម្បីញាំងឲ្យពិធីបុណ្យនាគនេះកាន់តែគគ្រឹងគ្រេងបន្ថែមទៀត។
លោក Yan Yong ប្រធានគណៈកម្មការវប្បធម៌ និងទេសចរណ៍ Tongliang បាននិយាយថា នៅពេលនិយាយអំពីការប្រារព្ធពិធីបុណ្យអុំទូក គឺយើងបាននឹកដល់បុព្វបុរសយើងដែលបានធ្វើចម្បាំងតាមផ្ទៃទឹកដើម្បីយកជ័យជំនះ ការប្រណាំទូកនេះក៏បានបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបី និងការបង្ហាញនូវស្ទីលសម្តែងប្លែកៗមួយចំនួននៃវប្បធម៍ប្រពៃណីចិនផងដែរ៕