Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលហាមមិនឱ្យលក់និងប្រើផលិតផលជំនួយសុខភាព Mentopasដែលគ្មានលេខបញ្ជិកា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ០៦ ខែមិថុនា បានចេញសេចក្ដីជូនដំណឹង អំពីការហាមឃាត់មិនឱ្យមានការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopasដោយសារគ្មានលេខបញ្ចិកាពីកសួង ដែលអាចប៉ះពាល់ដល់សុខភាព ខណៈដែលក្រសួង បានពិនិត្យឃើញផលិតផលជំនួយសុខភាព Mentopas គ្មានលេខបញ្ញិកា កំពុងចរាចរលើទីផ្សារ ដែលមានលក្ខណៈស្រដៀងនឹងផលិតផលជំនួយសុខភាព ដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។

ក្រសួងសុខាភិបាលបញ្ជាក់ថា​ យោងតាមអនុលោម និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឳសថតម្រូវឲ្យរាល់ការចរាចរឳសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ នៅកម្ពុជា ត្រូវមានលេខបញ្ចីកាពីក្រសួងសុខាភិបាល។ ដូចច្នោះ ក្រសួង ណែនាំឱ្យប្រជាពលរដ្ឋ មុននឹងទិញឱសថ ត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសំបកវេចខ្ចប់ និងលតាបត្រដែលត្រឹមត្រូវ ក្នុងនោះមានពីរផ្នែក គឺខាងលើមានឈ្មោះក្រុមហ៊ុន និងផ្នែកខាងក្រោមមានលេខបញ្ញិកា។

ជាមួយគ្នានេះ ក្រសួងអំពាវឱ្យប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ផលិតផលជំនួយសុខភាព ដែលគ្មានលេខបញ្ញិកាឡើយ ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឡើយ។ លើសពីនេះ វាអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ផងដែរ។

ក្រសួងសុខាភិបាល បញ្ជាឱ្យអ្នកចែកចាយ និងអ្នកលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល និងចែកចាយជាបន្ទាន់។ ក្រសួងព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ លើជនណាដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ញិកាខាងលើ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង