វៀតណាម៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកដកគុយបាចេញពីបញ្ជីរដ្ឋភេរវកម្ម និងលុបចោលទាំងស្រុងនូវការហាមឃាត់ប្រឆាំងនឹងប្រទេសគុយបា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express បានចេញផ្សាយ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះបានឲ្យដឹងថាវៀតណាមមានបំណងចង់ឱ្យសហរដ្ឋអាម៉េរិកនឹងចាត់វិធានការចាំបាច់ដើម្បីធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយគុយបាពេញលេញ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍន៍អាម៉េរិក និងពិភពលោក។
សហរដ្ឋអាម៉េរិកបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយគុយបានៅថ្ងៃទី ៣ ខែមករា ឆ្នាំ ១៩៦១ដោយសារតែគុយបាអនុញ្ញាតិឲ្យរុស្សីយកខែលនុយក្លេអ៊ែរឈរជើងលើប្រទេសខ្លួន។ ភាពតានតឹងរវាងប្រទេសទាំងពីរបានថយចុះក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក Barack Obama បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយទីក្រុង Havana និងបាននាំគុយបាចេញពីបញ្ជីអ្នកឧបត្ថម្ភភេរវកម្មក្នុងឆ្នាំ ២០១៥។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Donald Trump សហរដ្ឋអាម៉េរិកបានដាក់កំហិតលើប្រទេសគុយបាម្តងទៀត ហើយបាននាំប្រទេសនេះត្រលប់ទៅក្នុងបញ្ជីអ្នកឧបត្ថម្ភភេរវកម្មនៅខែមករា ឆ្នាំ ២០២១៕