681 ezgif.com resize
Swift cc time

យុវជនកម្ពុជា៥រូប បានអាហារូបករណ៍សិក្សានៅសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជនកម្ពុជាចំនួន ៥រូប ទទួលបានអាហារូបករណ៍របស់សាលាគោលនយោបាយសាធារណៈ លីក្វាន់យូ (សាលា Lee Kuan Yew School of Public Policy) នៃប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២៤ នេះ។

យុវជនកម្ពុជា៥រូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅសិង្ហបុរី ដែលក្នុងនោះរួមមានលោក ស៊ីវ វិសេស និងកញ្ញា សូ សុម៉ារីកា សិក្សាថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណៈ, កញ្ញា រស់ ចាន់ត្រា កញ្ញា រ៉ាន់ ណាលី និងលោក ហ៊ុយ បញ្ញាវ័ន្ត សិក្សាថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ។

សូមជម្រាបថា សាលាគោលនយោបាយសាធារណៈ លីក្វាន់យូ (LKYSPP) គឺជាសាលាគោលនយោបាយសាធារណៈមួយក្នុងចំណោមសាលាគោលនយោបាយសាធារណៈដែលល្អបំផុតលើពិភពលោក។ ជាសាលាដែលផ្ដល់នូវការប្រាស្រ័យទាក់ទងល្អបំផុតរបស់អាស៊ី និងការសិក្សាបែបបស្ចិមប្រទេស ហើយបច្ចុប្បន្នមានថ្នាក់អនុបណ្ឌិត និងបណ្ឌិតចំនួន៥។ តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ មានអ្នកដឹកនាំជាង ៣៥០០នាក់នៅទូទាំងពិភពលោក បានបញ្ចប់ការសិក្សាពីសាលានេះ៕


Khcct banner

អត្ថបទទាក់ទង