ភ្នំពេញ៖ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ប្រកាសជ្រើសរើសយុវជន ៦រូប ចូលរួមសិក្ខាសាសាស្តីពី «ឧស្សាហូបនីយកម្មថ្មីក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ដែលរៀបចំដោយ Academy for International Business Official (AIBO), Ministry of Commerce, និង P.R.China នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ដើម្បីចូលរួមអបអរសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ ទំនងយុវជនកម្ពុជា-ចិន (CCYA) ជ្រើសរើសយុវជន-និស្សិត ៦រូប ចូលរួមសិក្ខាសាសាស្តីពី «ឧស្សាហូបនីយកម្មថ្មីក្រោមគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល» នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ព្រមទាំងដំណើរទស្សកិច្ចសិក្សា (បញ្ជាក់ពេលក្រោយ) សរុបមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន ផ្តល់ជូនដោយការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា។
យុវជនមានបំណងចូលរួមសិក្ខាសាលានេះត្រូវបានឯកសារចាំបាច់ ដូចជា លិខិតឆ្លងដែន លិខិតបញ្ជាក់សុខភាព (ក្រោយសម្ភាស) និងប្រវត្តិរូបជាភាសាអង់គ្លេស។ យុវជន ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងមានអាយុចាប់ពី២០ឆ្នាំ ដល់ ៤៥ឆ្នាំ។ កាលបរិច្ឆេទនៃការដាក់ពាក្យ និងឈប់ទទួលពាក្យ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ប្រកាសលទ្ធផលក្រោយក្រោយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ការចំណាយជាបន្ទុករបស់ភាគីចិន រួមមាន ថ្លៃសំបុត្រយន្តហោះទៅវិញទៅមក ថ្លៃ VISA អាហារ កន្លែងស្នាក់នៅ ដំណើរទស្សនកិច្ច និងប្រាក់ឧបត្ថម្ភ។ ដូច្នេះ បេក្ខជនដែលមានបំណងស្នើសុំចូលរួម សូមផ្ញើឯកសារ មកតាមរយៈ Telegram CCYA 2024: 070 985 927 ។ បន្ទាប់ពីពិនិត្យប្រវត្តិរូប និងធ្វើការសម្ភាសរួច សមាគមនឹងចេញជាបញ្ជីឈ្មោះផ្លូវការ៕