Cctimesw1140xh150cm copy

អតីតអ្នកនាំពាក្យក្រសួងការបរទេសចិននឹងមកកម្ពុជាកាន់តំណែងឯកអគ្គរដ្ឋទូតចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Wang Wenbin ជាអតីតមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន។

ចិន៖លោក Wang Wenbin ជាអតីតមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីកាន់តំណែងជា «ឯកអគ្គរដ្ឋទូតចិន»ប្រចាំនៅប្រទេសកម្ពុជា ក្រោយពីលោក វ៉ាង វិធាន (Wang Wentian) ចប់អាណត្តិរបស់ខ្លួនហើយត្រឡប់ទៅប្រទេសចិនវិញ។

យោងតាមគណនីសាធារណៈ WeChat របស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន ចុះផ្សាយនៅថ្ងៃទី ៤ មិថុនានេះថា លោក Luo Zhaohui នាយកទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន បានជួបជាមួយ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយលោក Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គួរបញ្ជាក់ថា លោក Wang Wenbin គឺជាអ្នកនយោបាយ និង អ្នកការទូតចិន ដែលធ្លាប់កាន់តួនាទីជាអ្នកនាំពាក្យក្រសួងការបរទេស អនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និង ជាសមាជិកនៃកុម្មុយនិស្តចិន។ លោកធ្លាប់ជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ីពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២០ ហើយបានធ្វើការនៅស្ថានទូតចិននៅប្រទេស ម៉ូរីស និងសេណេហ្គាល់។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង