681 ezgif.com resize
Moneygramott moi1280x163px

កម្មវិធីសប្បុរសធម៌ ក្រុមហ៊ុន A9 CAM យកសម្ភារសិក្សាជូនសិស្សានុសិស្សចំនួន ២១៥ នាក់ នៅសាលាបឋមសិក្សា សិរីតំណាក់ ក្នុងខេត្តតាកែវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ខេត្តតាកែវ ៖ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន A9 CAM បានរៀបចំកម្មវិធីសប្បុរសធម៌ ក្រោមប្រធានបទ «បេសកកម្មស្នាមញញឹមកុមារ» ក្រោមវត្តមានលោក ឥន្ទ វិទូ ជំទប់ទី ១ ក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ, លោក ឃឹម ចន្ថន នាយកសាលាបឋមសិក្សា សិរីតំណាក់, លោក អ៊ុក ម៉ារិន្ទ ក្រុមប្រឹក្សា ខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ, លោក ប្រាក់ ឌី មេភូមិរង ខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ និងលោកស្រី មិត្ត ស្រីម៉ុម មកពីខាងយេនឌ័រ។

ដោយមើលឃើញ អំពីភាពខ្វះខាតរបស់សាលា ដែលសព្វថ្ងៃមានសិស្សានុសិស្សដែលកំពុងសិក្សាជាង ២១៥ នាក់ កំពុងជួបការលំបាក និងត្រូវការជំនួយ ក្រុមហ៊ុន A9 CAM បាននាំយកនូវសម្ភារសិក្សាចំនួន ២១៥ ឈុត រួមមាន ៖ សៀវភៅសរសេរ ខ្មៅដៃ បន្ទាត់ ជ័រលុប និងប្រដាប់លេង រួមជាមួយសម្ភារមួយចំនួនធំសម្រាប់អ្នកគ្រូ លោកគ្រូ សម្រាប់បង្រៀនរួមមាន ៖ សៀវភៅរឿងនិទានចំណេះដឹងទូទៅ ហ្វីត ក្តាខៀន ក្រដាសរាម A4 ក្រដាសរាមពណ៌ A4 គូល័រផាត់ពណ៌ទឹក និងកន្ត្រៃ ប៊ិច ខ្មៅដៃ ជ័រលុប ជ័រកាវបិត កាតផ្លែឈើ កាតអក្សរ ផ្ទាំងគំនូរអក្សរបិតលើជញ្ចាំង និងសៀវភៅផាត់ពណ៌ ដើម្បីឱ្យពួកគាត់ទទួលបានឱកាស និងការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដើម្បីជាការលើកទឹកចិត្តឱ្យពួកគាត់ស្រលាញ់ការសិក្សា និងក្លាយជាបុគ្គលល្អនៅក្នុងសង្គមនាថ្ងៃអនាគត។ 

លោក ឃឹម ចន្ថន នាយកសាលាបឋមសិក្សា សិរីតំណាក់ បានប្រសាសន៍ថា ៖ ការនាំយកនូវសម្ភារសិក្សាសម្រាប់សិស្សនៅសាលាបឋមសិក្សា សិរីតំណាក់ របស់ក្រុមហ៊ុន A9 CAM បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យកុមារទទួលបាននូវក្តីស្រលាញ់ ក៏ដូចជាការជំរុញឱ្យកុមារស្រលាញ់នូវការសិក្សាផង ។ ក្នុងនោះលោកក៏មានប្រសាសន៍បន្ថែមទៀតថា ៖ សាលាបឋមសិក្សា សិរីតំណាក់ ដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងធំ ខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ពិតជាមានការខ្វះខាត និងជួបការលំបាកជាខ្លាំង លោកបានសំណូមពរដល់សាធារណជន និងសប្បុរជនទាំងអស់ ជួយដល់សាលា ដោយបរិច្ចាគជាសម្ភារសិក្សាក៏បាន ជាថវិកាក៏បាន តាមការពេញចិត្ត។ 

ក្រៅពីការឧបត្ថម្ភ សម្ភារសិក្សា បុគ្គលិក A9 CAM ក៏បានសំណេះសំណាលជាមួយក្មេងៗ និងបានលេងល្បែងកម្សាន្តសប្បាយៗជាមួយក្មេងៗ ដូចជាលេងហ្គេម ទំពាំង ឬស្សី និងការបំបែកជាក្រុមតូចៗ ចែករំលែកចំណេះដឹង និងហត្ថកម្ម បង្ហាញនូវសេចក្តីស្រលាញ់ ក៏ដូចជាការកែច្នៃបត់បេះដូង និងការផាត់ពណ៌ជាដើម ប្រកបដោយស្នាមញញឹម និងភាពរីករាយ។

ក្នុងនោះផងដែរ ក្រុមការងារ A9 CAM ទាំងអស់ពិតជាមានអារម្មណ៍រីករាយ និងក្ដុកក្ដួលជាខ្លាំងនៅពេលដែលបានឃើញស្នាមញញឹមដ៏បរិសុទ្ធ និងភាពរីករាយរបស់សិស្សានុសិស្សនៅសាលាបឋមសិក្សា សិរីតំណាក់ ទាំងអស់ ។ នាពេលអនាគត ក្រុមហ៊ុន A9 CAM នឹងបន្តរក្សា និងការជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពសប្បុរសធម៌ ជួយដល់អ្នកដែលកំពុងជួបការខ្វះខាត និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព និងតាមលទ្ធភាពដែលអាចធ្វើបាន ព្រោះថា «នៅពេលដែលក្តីស្រលាញ់ត្រូវបានផ្តល់ឱ្យគ្នាដោយការជួយគ្នា នោះក្ដីស្រលាញ់នឹងស្ថិតស្ថេររហូតទៅ»។

គួរបញ្ជាក់ផងដែរថា ៖ A9 CAM គឺជាវេទិកាកម្សាន្តដែលអនុញ្ញាតឱ្យមនុស្សគ្រប់រូបរកបាននូវប្រាក់ចំណូលបន្ថែម និងជាវេទិកាសុវត្ថិភាព និងមានទំនុកចិត្ត ៕

ចង់បង្កើតអាខោនសម្រាប់លេងកំសាន្តសូមទាក់ទងមកតាមរយៈ៖

Telegram: https://t.me/A9_24h

Website: https://h5.a9cam.com



Khcct banner

អត្ថបទទាក់ទង