អាម៉េរិក៖ យន្តហោះ Boeing C-17 Globemaster III ជាយន្តហោះដឹកជញ្ជូនសព្វាវុធរបស់ទ័ពអាកាសអាម៉េរិកកំពុងមានវត្តមានជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជា។ យន្តហោះ Boeing C-17 Globemaster III គឺជាយន្តហោះដ៏ពិសេសមួយ សម្រាប់ដឹកសព្វាវុធ ព្រមទាំងរដ្ឋមន្រ្តីនៃក្រសួងការពារជាតិអាម៉េរិកធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្សេងៗក្នុងសកលោក។
ក្នុងដំណើរទស្សនកិច្ចរបស់ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិកនៅកម្ពុជា នៅថ្ងៃនេះ លោកបានជិះយន្តហោះ Boeing C-17 Globemaster III មកអមជាមួយការទទួលរាក់ទាក់ពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជា។ យន្តហោះពិសេសនេះ ដាក់ដំណើរការប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ ១៩៩១ ជាមួយការបំពាក់ជាមួយប្រព័ន្ធការពារសុវត្ថិភាព អាចការពារប្រធានាធិបតី នឹងមន្រ្តីធំៗពេលកំពុងធ្វើដំណើរឆ្លងទ្វីបធំៗជាពិសេសសម្រាប់ដំណើរការដឹកជញ្ជូនសម្ភារៈយោធា។
យន្តហោះដឹកជញ្ជូនយោធា Boeing C-17 Globemaster III គឺជាយានដឹកជញ្ជូនយោធាប្រភេទ T-tailed មានស្លាបខ្ពស់ មានម៉ាស៊ីនបួន អាចផ្ទុកទម្ងន់បានដល់ទៅ ៧៧ តោន។ យន្តហោះនេះមានកន្លែងធំទូលាយដែលអាចផ្ទុកសព្វាវុធយោធា នឹងផ្ទុកទាហានអាម៉េរិកបានទៅដល់ ១០២នាក់ហើយអាចផ្ទុកទម្ងន់បានរហូតដល់ទៅជាង ៣០ម៉ឺនគីឡូក្រាម។ យន្តហោះនេះអាចផ្ទុះរថពាសដែក Bradley ចំនួន ៣ គ្រឿងកន្លែងផ្ទុកទំនិញអាចផ្ទុកដាក់បន្ថែមបានចាប់ពីរថក្រោះ Abrams រថយន្ត Bushmaster ចំនួនបួនគ្រឿង និងឧទ្ធម្ភាគចក្រ Black hawk ចំនួនបីគ្រឿង។ យន្តហោះនេះមានសមត្ថភាពផ្ទុកអ្នកដំណើរចំនួន ១៣៤ នាក់ ទាហានឆ័ត្រយោង ១០២ នាក់ ពេទ្យជំនាញ ៦ នាក់ មានគ្រែសម្រាប់អ្នកជំងឺ ៣៦គ្រែ នឹងផ្ទុកបានទំនិញ ៧៧ តោន៕