Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជន៤រូបបានរើសជាបេក្ខភាពនិយាយសាធារណៈនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជន៤រូប មកពី៤វិទ្យាល័យ ត្រូវបានជ្រើសរើសជាបេក្ខភាពការនិយាយជាសាធារណៈ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤។ យុវជនទាង៤រូបនេះ ត្រូវជ្រើសរើសចេញពីបេក្ខជនទាំង៤ វិទ្យាល័យ ដែលបានជាប់បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ។

យុវតី ឆាយ ស្រីនាង មកពីសាលាប៊ែលធីអន្ដរជាតិ យុវជន មុធី សុមន្ដថៃ មកពីវិទ្យាល័យកំពង់ចាម សាលារៀនជំនាន់ថ្មី យុវតី លាវ ថាវរវតី មកពីសាលារៀនវ៉េស្ទឡាញន៍ និងយុវតី ស៊ាន សុគន្ធនាសា មកពីវិទ្យាល័យពោធិ៍សាត់ ត្រូវជ្រើសរើសជាបេក្ខភាពការនិយាយជាសាធារណៈ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ក្នុងចំណោមបេក្ខជន ២៥រូប ដែលបានជាប់បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤។

សូមជម្រាបថា បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុយ៉ាងសុក្រឹត កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤រួចមក កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ បានរកឃើញវិទ្យាល័យចំនួន៤ ដែលអាចឈានជើងទៅកាន់«វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» រួមមានយុវជនមកពីសាលារៀនវ៉េស្ទឡាញន៍ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី សាលាប៊ែលធីអន្ដរជាតិ និងវិទ្យាល័យពោធិ៍សាត់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង