Cctimesw1140xh150cm copy

«ព្យុះកម្តៅ»ផ្តាច់ជីវិតពលរដ្ឋឥណ្ឌា៥៦នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ញូវដែលី៖ មានយ៉ាងហើចណាស់ពលរដ្ឋឥណ្ឌា ៥៦នាក់បានស្លាប់បន្ទាប់ពីព្យុះកម្តៅក្តៅខ្លាំងមិនធ្លាប់មានបានវាយប្រហារដោយបង្កឲ្យសីតុណ្ហភាពក្នុងប្រទេសកើនឡើងដល់ ៥០អង្សាសេ ក្នុងនោះក៏មានជិត ២៥,០០០ករណីបាននឹងប្រឈមជាមួយនឹងជំងឺដាច់សរសៃឈាមខួរក្បាលបន្ទាប់ពីរលកកំដៅជាច្រើនថ្ងៃនៅទូទាំងប្រទេសឥណ្ឌាបានផ្ទុះចាប់ពីខែមីនាដល់ខែឧសភា។ កាសែតស្រុកក្នុងប្រទេសឥណ្ឌាបានរាយការណ៍ថាខែឧសភា គឺជាខែដែលក្តៅបំផុតក្នុងតំបន់ជាច្រើន ដោយសីតុណ្ហភាពនៅក្នុងរដ្ឋធានី Delhi និងរដ្ឋ Rajasthan បានកើតឡើងលើសពី ៥០អង្សាសេ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឥណ្ឌា (NCDC) បានបង្ហាញថា ស្ថានភាពអាក្រក់បំផុតនៃព្យុះកម្តៅក្នុងប្រទេសឥណ្ឌាបានកើតឡើងក្នុងខែឧសភា ដោយមានអ្នកស្លាប់ដោយសារកំដៅចំនួន ៤៦ នាក់នៅតាមតំបន់មួយចំនួន នឹង ១០នាក់ទៀតដែលធ្វើចំនួនសរុបកើនដល់ ៥៦នាក់ ដោយក្នុងនោះមានករណីសង្ស័យជាជំងឺដាច់សរសៃឈាមខួរក្បាលកើនឡើងដល់ចំនួន ១៩,១៨៩ នាក់។ ក្រៅពីព្យុះកម្តៅក៏មានតំបន់ខ្លះនៃភាគខាងកើតប្រទេសឥណ្ឌាបាននិងកំពុងរងឥទ្ធិពលពីព្យុះស៊ីក្លូន Remal ថែមទៀតផង។

អ្នកជំនាញបានព្រមានថាដោយសារតែការប្រែប្រួលអាកាសធាតុក្នុងផែនដីអាចនឹងបណ្តាលឲ្យសីតុណ្ហភាពក្នុងពិភពលោកមានការប្រែប្រួលមិនធ្លាប់មានពីមុន ហើយឆ្នាំខាងមុខៗទៀតកម្តៅអាចនឹងកើនឡើងទ្វេរដងដែលអាចនឹងបណ្តាលឲ្យមនុស្សជាច្រើនត្រូវបានបាត់បង់ជីវិត នឹងប្រឈមបញ្ហាសុខភាពខ្លាំងដោយសារតែបម្រែបម្រួលអាកាសធាតុ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង