
ថៃ៖ ឃាតកម្មដ៏ភ្ញាក់ផ្អើលមួយក្នុងប្រទេសថៃប្រពឹត្តិឡើងដោយជនជាតិចិនម្នាក់បានសម្លាប់ស្ត្រីភេទទី ៣ ជនជាតិថៃយកគ្រឿងក្នុងនៅក្នុងអាផាតមិនមួយកន្លែង កាលពីល្ងាចថ្ងៃទី ២៦ ខែមេសា ដែលមានទីតាំងស្ថិតនៅតំបន់ប៉ាតាយ៉ា ដោយយកសរីរាង្គរបស់ជនរងគ្រោះចេញពីខ្លួនរួមមានសួត និងបេះដូងត្រូវឃាតករខ្វេះចេញមកក្រៅ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃជនសង្ស័យជាជនជាតិចិន អាយុ ៤២ឆ្នាំ បានជួលបន្ទប់អាផាតមិន នៅប៉ាតាយ៉ា ថាស្នាក់នៅមួយសប្ដាហ៍ លុះក្រោយមកឃាតករបានហៅនារីជនជាតិថៃវ័យ ២៥ឆ្នាំ មកស្នាក់នៅជាមួយ ប៉ុន្តែតាមអត្តសញ្ញាណប័ណ្ណ នាងជានារីកែភេទ ព្រោះក្នុងអត្តសញ្ញាណប័ណ្ណ គឺជាភេទប្រុស។

មុនពេលកើតហេតុសាក្សីជាអ្នកសម្អាត បានប្រាប់ថា កាលពីយប់លឺសំឡេងឈ្លោះគ្នាប្រកែកគ្នាខ្លាំង ក្រោយមកក៏លឺសំឡេងដើរទៅដើរមកក្នុងបន្ទប់ ដោយជម្លោះកាន់តែខ្លាំងហើយប្រហែលជិតមួយម៉ោង ទើបស្ងាត់ទៅវិញ។ ដោយសារតែយប់គិតថាជាជម្លោះគ្រួសារទើបសាក្សីមិនហានរំខាននិងចាំរហូតដល់ព្រឹកឡើងទើបទៅប្រាប់មេកាប្រចាំនៅអាផាតមិន លុះអ្នកប្រចាំការមើលការខុសត្រូវទៅគោះបន្ទប់គ្មានអ្នកបើកក៏សម្រេចទម្លុះទ្វារចូលដោយពេលចូលទៅខាងក្នុងមានការភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញសាកសពជនរងគ្រោះត្រូវគេវះយក បេះដូង សួតចេញពីសិរីរាង្គរួចជាស្រេច។

ភ្លាមៗក្រោយកើតហេតុប៉ុន្មានម៉ោងសមត្ថកិច្ចថៃបានឈានទៅដល់ការចាប់ខ្លួនជនដៃដល់ដោយលើមុខសុទ្ធតែស្នាមតែជាការវាយតបរវាងគ្នាមុនឈានដល់ការប្រើកម្លាំងធ្ងន់ធ្ងរនិងផ្តាច់ជីវិតជនរងគ្រោះនិងវះកាត់យកគ្រឿងក្នុង។ បច្ចុប្បន្នអាជ្ញាធរថៃកំពុងកសាងសុំណុំរឿងបញ្ចូនជនល្មើសតាមនិតីវិធីច្បាប់៕