Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃព្រមានពលរដ្ឋបើមិនចាំបាច់កុំចេញក្រៅក្រោយព្យុះកម្តៅកើនដល់ជិត៤០អង្សាសេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់សុខាភិបាលនៃប្រទេសថៃបានព្រមានពលរដ្ឋរបស់ខ្លួនដោយមិនចាំបាច់កុំចេញក្រៅផ្ទះដោយសារបច្ចុប្បន្នព្យុះកម្តៅនៃប្រទេសថៃបានកើនឡើងខ្លាំងមិនធ្លាប់មានដោយតំបន់ខ្លះកម្តៅជាពិសេសខេត្ត ភូកេត ដែលសីតុណ្ហភាពបានឡើងដល់ជិត៤០អង្សាសេ ឈានដល់កម្រិតគ្រោះថ្នាក់បំផុត ដោយកម្តៅក្តៅបែបនេះអាចធ្វើឲ្យពលរដ្ឋមានអារម្មណ៍កំពុងទទួលរងកម្តៅក្នុងកម្រិតគ្រោះថ្នាក់ ៥២អង្សាសេ។

យោងតាមអាជ្ញាធរថៃសីតុណ្ហភាពបានឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំងនៅភូកេតកាលពីថ្ងៃពុធ និងកម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ៣៤ ផ្សេងទៀត ដែលពលរដ្ឋមិនគួរចេញក្រៅផ្ទះឡើយប្រសិនបើមិនមានការចាំបាច់ ដោយកម្តៅក្តៅខ្លាំងអាចនិងបណ្តាលឲ្យមនុស្សរងគ្រោះដូចជាមានកន្ទួល រមួលក្រពើ អស់កម្លាំង ក្តៅខ្លាំង ដួលសន្លប់ និងអាចឈានរហូតដល់ដាច់សសៃឈាមខួរក្បាល។

តាមអាជ្ញាធរថៃដដែលមនុស្សនៅក្នុងក្រុមងាយរងគ្រោះ រួមមានមនុស្សចាស់ និងអ្នកជំងឺ ត្រូវបានព្រមានឱ្យកុំឲ្យចាកចេញពីផ្ទះជាពិសេសនាពេលរសៀល ប្រសិនបើធ្វើដំណើរចេញក្រៅត្រូវតែមានឆ័ត្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ប្រជាពលរដ្ឋត្រូវពិសាទឹកឱ្យបានច្រើន កុំរង់ចាំរហូតដល់ស្រេកទឹក ហើយត្រូវចៀសវាងគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដូចជាទឹកស៊ីរ៉ូ និងភេសជ្ជៈមានជាតិកាបូនហើយសម្លៀកបំពាក់គួរតែធានាឱ្យមានខ្យល់ចេញចូលបានល្អ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង