681 ezgif.com resize
Swift cc time

បេក្ខជន៤ក្រុមជាប់បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ បេក្ខជន ៤ វិទ្យាល័យ បានជាប់នៅក្នុងវគ្គជម្រុះជុំទី៣ ក្នុងចំណោមបេក្ខជន ៨ វិទ្យាល័យ ដើម្បីបន្ដទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ដែលនឹងធ្វើឡើងនាពេលខាងឆាប់ៗខាងមុខនេះ។

វគ្គជម្រុះជុំទី១នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ មានបេក្ខជនមកពី ៣២វិទ្យាល័យ ទូទាំង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រកួតជជែកដេញដោល និងតស៊ូមតិទៅលើ ១៦ប្រធានបទ នៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ កាលពីថ្ងៃទី១៦-១៧ និងថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីឆ្លងការការប្រកួតប្រជែងយ៉ាងស្វិតស្វាញ បេក្ខជនមកពី ១៦ វិទ្យាល័យ បានជាប់បន្តទៅវគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ ដែលបានធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងការប្រកួតវគ្គជម្រុះជុំទី២ បានរកឃើញ បេក្ខជនមកពី ៨ វិទ្យាល័យ បានជាប់បន្តទៅវគ្គជម្រុះជុំទី៣ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

កាលពីថ្ងៃទី២ មិថុនា ម្សិលមិញនេះ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុយ៉ាងសុក្រឹត រួចមក កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ បានរកឃើញវិទ្យាល័យចំនួន៤ ដែលអាចឈានជើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមានយុវជនមកពីសាលារៀនវ៉េស្ទឡាញន៍ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី សាលាប៊ែលធីអន្ដរជាតិ និងវិទ្យាល័យពោធិ៍សាត់៕


Khcct banner

អត្ថបទទាក់ទង