Cctimesw1140xh150cm copy

អង្គការតម្លាភាពរៀបចំប្រកួតសំណេរអត្ថាធិប្បាយស្ដីពី«អំពើពុករលួយ និងផលប៉ះពាល់»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា រៀបចំប្រកួតសំណេរអត្ថបទបែបអត្ថាធិប្បាយ ស្ដីពី «អំពើពុករលួយ និងផលប៉ះពាល់»។ សំណេរអត្ថបទ ដែលដាក់ចូលរួមប្រកួតអាចជាភាសារខ្មែរ ឫភាសារអង់គ្លេស មិនថតចម្លង និងប្រើបច្ចេកវិទ្យាអេអាយ (AI) ជាជំនួយក្នុងការសសេរ។ កាលបរិច្ឆេទផុតកំណត់ទទួលអត្ថបទ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤។

អង្គការតម្លាភាពកម្ពុជា រៀបចំប្រកួតសំណេរអត្ថបទបែបអត្ថាធិប្បាយ ស្ដីពី «អំពើពុករលួយ និងផលប៉ះពាល់» ក្នុងគោលបំណងលើកកម្ពស់ពីការយល់ដឹងពីអំពើពុករលួយ និងផលប៉ះពាល់ ក៏ដូចជាផ្តល់ឱកាសឱ្យយុវជននិងអ្នកសារពត៌មានអាចចូលរួមក្នុងការផ្តល់ជាដំណោះស្រាយ។ អត្ថបទឆ្នើមលេចធ្លោចំនួនបី នឹងទទួលបាន Tablet ចំនួនបីរង្វាន់។ ចំពោះអត្ថបទដែលមិនទទួលបានជ័យលាភីទាំង ៧ ក៏នឹងទទួលបានថវិកាគាំទ្រ ៥០ ដុល្លារផងដែរ។

អត្ថបទដែលចូលរួមប្រកួតត្រូវតែឆ្លើយតបទៅនឹងប្រធានបទមួយក្នុងចំណោម៥ប្រធាន រួមជាមួយការឆ្លុះបញ្ចាំងរបស់អ្នកសរសេរទៅលើបញ្ហាអំពើពុករលួយ និងផលប៉ះពាល់ក្នុងវិស័យនយោបាយ, អំពើពុករលួយ និងផលប៉ះពាល់ក្នុងការបោះឆ្នោត, អំពើពុករលួយ និងផលប៉ះពាល់ផ្នែកយេនឌ័រ, អំពើពុករលួយ និងផលប៉ះពាល់ក្នុងវិស័យបំរែបំរួលអាកាសធាតុ, និង អំពើពុករលួយ និងផលប៉ះពាល់ក្នុងការគោរពសិទ្ធិមនុស្ស។

សូមជម្រាបថា អត្ថបទអាចជាភាសារខ្មែរ ឫភាសារអង់គ្លេស មិនថតចម្លង និងប្រើបច្ចេកវិទ្យាអេអាយ (AI) ជាជំនួយក្នុងការសសេរ។ បន្ថែមពីនេះ អត្ថបទទាំងពីរភាសា មិនត្រូវលើសពី៦ទំព័រ ជាមួយទំហំអក្សរ ១១។ រាល់អត្ថបទដែលទទួលបានជ័យលាភីទាំងអស់ត្រូវតែអាចបោះពុម្ពបាននៅក្នុងវេទិកាណាមួយដែលអាចទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ។ អង្គការតម្លាភាពកម្ពុជា នឹងទាក់ទងទៅបេក្ខជនឆ្នើមនៃអត្ថបទបែបអត្ថាធិប្បាយ ១០។ បេក្ខជនឆ្នើមទាំងអស់ តម្រូវឲ្យចូលរួមក្នុងការទទួលរង្វាន់នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង