Cctimesw1140xh150cm copy

កូរ៉េខាងជើងបញ្ជូន«បាឡុងសំរាម»៦០០ទៅព្រំដែនកូរ៉េ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបញ្ជូនបាឡុងដែលផ្ទុកពោរពេញដោយសំរាមចំនួន ៦០០ បាឡុងទោកាន់ព្រំដែនជាមួយនឹងប្រទេសកូរ៉េខាងត្បូង បាឡុងសំរាមនេះមានផ្ទុកកាកសំណល់ជាច្រើនរួមទាំងសំរាមដែលកង្វក់ដែកសុទ្ធសឹងជាមេរោគដែលកូរ៉េខាងជើងបានបញ្ជូនទៅជាថ្នូរក្រោយភាពតានតឹងនៃប្រទេសទាំងពីរមិនបានធូរស្បើយ។

កាសែតកូរ៉េខាងត្បូងបានរាយការណ៍ថាបាឡុងសំរាមនេះត្រូវបានបាញ់បង្ហោះនៅក្នុងខេត្តភាគខាងជើង រួមទាំងរដ្ឋធានីសេអ៊ូល និងតំបន់ជាប់គ្នានៃទីក្រុង Gyeonggi ដែលជាកន្លែងប្រមូលផ្តុំទៅជិតពាក់កណ្តាលនៃចំនួនប្រជាជនកូរ៉េខាងត្បូ បាឡុងរបស់កូរ៉េខាងជើងបញ្ជូនមកគឺពោរពេញទៅដោយ កាកសំណល់ដូចជាកន្ទុយបារី ក្រដាស កម្ទេចកម្ទីសំណល់ផ្សេងៗ និងប្លាស្ទិកជាច្រើប្រភេទ។ យោធាកូរ៉េខាងត្បូង កំពុងធ្វើការឃ្លាំមើល និងឈ្លបយកការណ៍ពីចំណុចនៃការបង្ហោះបាឡុង និងកំពុងតាមដានយ៉ាងដិតដល់ចំពោះទង្វើរបស់កូរ៉េខាងជើង។

កូរ៉េខាងត្បូងបានចាត់ទុកទង្វើរបស់កូរ៉េខាងជើង "មិនសមហេតុផល" និង ជាការបង្កបញ្ហាជាមួយនឹងប្រទេសកូរ៉េខាងត្បូង មន្រ្តីកូរ៉េខាងត្បូងក៏បានស្នើឲ្យកូរ៉េខាងជើងពិនិត្យឡើងវិញនូវទង្វើរបស់ខ្លួនដែលកំពុងតែប្រព្រឹត្តិជៀសវាងការបង្កទៅជាបញ្ហាកាន់តែធំឡើងជាមួយគ្នា។

គួរបញ្ជាក់ថាគិតមកដល់ពេលនេះមានបាឡុងប្រហែល ៩០០ ត្រូវបានបញ្ជូនទៅកាន់ព្រំដែនកូរ៉េដោយទីក្រុងព្យុងយ៉ាងចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុនមក ការបាញ់បាឡុងលើកចុងក្រោយរបស់កូរ៉េខាងជើងគឺធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង