Cctimesw1140xh150cm copy

សមាគមបណ្តាញយុវជនកម្ពុជាផ្តល់«អាហារូបករណ៍»សិក្សាជំនាញកុំព្យូទ័ររដ្ឋបាលរយៈពេល៣ខែ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សមាគមបណ្តាញយុវជនកម្ពុជា កំពុងប្រកាសជ្រើសរើសសិស្សនិស្សិតដើម្បីចូលសិក្សា ជំនាញកុំព្យូទ័ររដ្ឋបាលចំនួន៣ខែ ដោយផ្តល់ជាអាហារូបករណ៍ពេញលេញ១០០% ចំនួន៣ខែ ដែលនឹងចូលរៀននៅថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៤ នៅទីតាំងសមាគមបណ្តាញយុវជនកម្ពុជាតែម្តង។

បើតាមការប្រកាសរបស់ សមាគមបណ្តាញយុវជនកម្ពុជា បានឱ្យដឹងថា ការផ្តល់អាហារូបករណ៍សិក្សាជំនាញកុំព្យូទ័ររដ្ឋបាលនេះនឹងមានបង្រៀនសិស្សពីជំនាញផ្សេងៗដូចជា ការវាយអក្សរ (Typing class), Microsoft Word, Microsoft Excel, Internet & Email, និង អាចជ្រើសរើសទាំងអស់បានផងដែរ ដែលជាជំនាញយ៉ាងសំខាន់សម្រាប់យុវជនក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ។

ការចុះឈ្មោះនឹងបន្តបើកដាក់ពាក្យពីពេលនេះរហូតដល់ថ្ងៃទី ២២ មិថុនា ឆ្នាំ២០២៤ ។ចំណែកឯ លក្ខខណ្ឌសិស្សដែលអាចទទួលបានអាហារូបករណ៍នេះវិញ គឺបើកសម្រាប់សាធារណជនទូទៅ ជាពិសេសសិស្សនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យណាមួយ ដែលមានការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាព និងវគ្គបណ្តុះបណ្តាល។ ការសិក្សានេះនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៤។

បន្ថែមពីនេះ ដើម្បីអាចចុះឈ្មោះ សិស្សអាចចុះឈ្មោះតាមរយៈ google form https://docs.google.com/forms/d/e/1FAIpQLSe4sBX0BUWJ7yGq6AbkExir--43XB6RLb3WUF3OLd8CQQT6kQ/viewform ក៏បាន ឬ សិស្សអាចចុះឈ្មោះដោយផ្ទាល់នៅទីតាំងសមាគម។ មុនពេលចូលរៀន សមាគមនឹងមានកម្មវិធីបើកវគ្គសិក្សាដែលមានរយៈពេលកន្លះថ្ងៃដើម្បីណែនាំសិស្សថ្មីទាំងអស់ បានស្គាល់ពីសមាគមយុវជនកម្ពុជា និងគោលការណ៍ទូទៅនៃថ្នាក់កុំព្យូទ័ររដ្ឋបាល ដើម្បីសិស្សអាចមានជាមូលដ្ឋានគ្រឹះមុននឹងចូលរៀនជាក់ស្តែង។សម្រាប់ព័ត៌មានបន្ថែមសិស្សអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 081629928 ។

គួរបញ្ជាក់ផងដែរថា សមាគមបណ្តាញយុវជនកម្ពុជា ជាសមាគមមួយដែលកំពុងធ្វើការក្នុងការពង្រឹង និងកសាងសមត្ថភាពយុវជន លើកកម្ពស់នីតិរដ្ឋ យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង