Cctimesw1140xh150cm copy

អាម៉េរិកអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធវាយប្រហារគោលដៅរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធ ដែលខ្លួនបានផ្គត់ផ្គង់ ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ី។ មន្ត្រីការបរទេសអាម៉េរិក បាននិយាយថា លោក Biden បានយល់ព្រមឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់អាម៉េរិក បន្ទាប់ពីទីក្រុង Kyiv ភាគខាងជើងរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់គ្រាប់មីស៊ីលរុស្ស៊ី។

ការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់អាម៉េរិកពេលនេះ មានគោលបំណងសម្រាប់ការពារការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីមកលើតំបន់ Kharkiv ដែលជាតំបន់ទាហានរុស្សីបានវាយលុកកាន់តែខ្លាំង កងទ័ពរុស្ស៊ី និងការវាយប្រហារមីស៊ីលរុស្ស៊ី កំពុងផ្ទុះឡើងនៅទីក្រុងធំទី២របស់អ៊ុយក្រែន ជាហេតុផលសំខាន់មួយដែលធ្វើឲ្យប្រធានាធិបតីអាម៉េរិក លោកចូ បៃដិនផ្លាស់ប្តូរជំហររបស់ខ្លួនអនុញ្ញាឲ្យអ៊ុយក្រែប្រើប្រាស់គ្រឿងសព្វាវុធអាម៉េរិកដើម្បីប្រឆាំងជាមួយរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃអង្គារ អំពីផលវិបាកធ្ងន់ធ្ងរជាច្រើនដងពការផ្ទុះសង្គ្រាមលោក ប្រសិនបើសម្ព័ន្ធមិត្តលោកខាងលិចអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធលោកបាញ់ចូលក្នុងទឹកដីរុស្ស៊ី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង