ភ្នំពេញ៖ អ្នកស្រី សូ ភីណា ជាប់ឈ្មោះតំណាងកម្ពុជា ក្នុងកម្មវិធី ASIAN Rights Fair ប្រចាំឆ្នាំ 2024 និងបានចូលរួមកម្មវិធីបើកនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៤ ដល់ ២៦ ។
បើតាមការបង្ហោះក្នុងគេហទំព័ររបស់ ASIAN Rights Fair បានឱ្យដឹងថា អ្នកស្រី សូ ភីណា ជាអគ្គរាជទូតមួយក្នុងចំណោមប្រទេសផ្សេង ដោយតំណាងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ ។
អ្នកស្រី សូ ភីណា ជាអ្នកនិពន្ធដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា ព្រមទាំងជាសហស្ថាបនិកនៃ កម្ពុមេរ៉ា និង ស្លាបប៉ាកកា ថែមទាំងបានធ្វើរឿងរ៉ាវជាច្រើនទៀតពាក់ព័ន្ធនឹងវិស័យតែងនិពន្ធនៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ អ្នកស្រីបានចូលរួមការបើកកម្មវិធីនេះ ASIAN Right Fair 2024 នៅប្រទេសម៉ាឡេស៊ី ជាមួយនឹងតំណាងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។
គួរបញ្ជាក់ផងដែរថា ASIAN Right Fair មានគោលបំណងក្លាយជាវេទិកាកំពូលសម្រាប់អ្នកបោះពុម្ព ASIAN និងអ្នកបង្កើតមាតិកាដើម្បីបញ្ចេញនូវសក្តានុពលពេញលេញនៃកម្មសិទ្ធិបញ្ញារបស់ពួកគេ៕