Cctimesw1140xh150cm copy

ពិព័រណ៍សៀវភៅលើកប៉ាល់ខ្នាតយក្ស ចូលចតនៅកំពង់ផែភ្នំពេញ ឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ពិព័រណ៍សៀវភៅលើកប៉ាល់ MV Doulos Hope នៃក្រុមហ៊ុន GBA Ships e.V. នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងពិព័រណ៍សៀវភៅលើកប៉ាល់នេះ នឹងមានសៀវភៅជាង ២០០០ ចំណងជើង ដែលជាប្រភេទសៀវភៅវិទ្យាសាស្ត្រ ឱសថ សិល្បៈ ភាសា ជំនឿ អាហារ កីឡា និងសៀវភៅជាច្រើនប្រភេទទៀត។

សៀវភៅជាង ២០០០ ចំណងជើង នឹងត្រូវដាក់លក់នៅក្នុងពិព័រណ៍សៀវភៅលើកប៉ាល់ MV Doulos Hope ចាប់ពីថ្ងៃទី០៣ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តភ្នំពេញ។ សៀវភៅទាំងនោះមានប្រភេទសៀវភៅវិទ្យាសាស្ត្រ ឱសថ សិល្បៈ ភាសា ជំនឿ អាហារ និងកីឡា។ ចាប់ពីអក្សរសិល្ប៍សម្រាប់កុមារ រហូតដល់អត្ថបទសិក្សា វចនានុក្រម និងប្រភេទសៀវភៅជាច្រើនទៀត។

ពិព័រណ៍សៀវភៅអណ្តែតទឹក មានគោលបំណងជំរុញឱ្យមានការស្រឡាញ់ការអាន និងការរៀនសូត្រ ខណៈពេលដែលផ្តល់នូវសៀវភៅដែលមានតម្លៃសមរម្យ។ ពិព័រណ៍សៀវភៅនេះ នឹងបើកឱ្យចូលទស្សនា ចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ពីម៉ោង ១២:៣០ ថ្ងៃត្រង់ ដល់ ៧:៣០ យប់ ដោយពិព័រណ៍បិទនៅថ្ងៃច័ន្ទ។

សូមជម្រាបថា កប៉ាល់ Doulos Hope ជាអតីតកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដែលបច្ចុប្បន្នប្រែក្លាយជាបណ្ណាល័យ ឬបណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ដែលជាកម្មសិទ្ធិរបស់អង្គការសប្បុរសធម៌អាល្លឺម៉ង់ GBA Ships ។ Doulos Hope ធ្លាប់បានចូលចតនៅកំពង់ផែជិត ៥០០ នៅទូទាំង ១៥០ ប្រទេសជុំវិញពិភពលោក ហើយកប៉ាល់មួយនេះនឹងចូលចតនៅកំពង់ផែស្វយ័តភ្នំពេញ ជាលើកដំបូង ឆាប់ៗនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង