681 ezgif.com resize
Moneygramott moi1280x163px

ការប្រកួតចម្រៀង«ជាពួកអន្តរជាតិ»លើកទីមួយផ្តើមបើកដំណើរការនៅកម្ពុជាជាលើកដំបូង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតចម្រៀង«ជាពួកអន្តរជាតិ»លើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ២៩ ឧសភា បានចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ ក្រោមអធិបតីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្ប:។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍ នឹងរៀបចំឡើងដោយ INTERKULTUR ជាស្ថាប័ននាំមុខគេលើពិភពលោក ក្នុងព្រឹត្តិការណ៍ចម្រៀងជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និង មានការគាំទ្រពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ។

ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ មានចក្ខុវិស័យរបស់ខ្លួនក្នុងការផ្លាស់ប្តូរវប្បធម៌ និង ការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈតន្ត្រី ហើយបានបង្រួបបង្រួមមនុស្សតាមរយៈភាសាតន្ត្រីនិងបានបណ្តុះបណ្តាល ជ័យលាភីក្រុមចម្រៀងជាង ១១,០០០ និងអ្នកចម្រៀង ៤៦០,០០០ នាក់ ។ ព្រឹត្តិការណ៍នេះបានបន្តសកម្មភាព ផ្តល់ជូននូវវេទិកាពិសេសសម្រាប់ការជួបជុំចម្រុះជាតិសាសន៍ និង ភាពស្រស់ស្អាតនៃការច្រៀងចម្រៀងជាពួក។

បើតាមគម្រោង ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ដោយមានការចូលរួមពីក្រុមចម្រៀងចំនួន ៧ក្រុម និង អ្នកចូលរួមជាង ២00 នាក់ មកពីប្រទេស ម៉ាឡេស៊ី ថៃ ជប៉ុន និង កម្ពុជា។ក្រោយពីការច្រៀងចម្រៀងភ្លេងជាតិខ្មែរ និង ការសម្តែងរបាំបុរាណ ព្រះរាជទ្រព្យ ទេព មនោរម្យ។

គួរបញ្ជាក់ថា ការប្រកួតប្រជែងនេះ បើកឲ្យចូលរួមទស្សនាដោយសេរី និង វាយតម្លៃដោយគណៈកម្មការជំនាញ។ សិក្ខាសាលាចំនួនពីរដែលដឹកនាំដោយម្ចាស់បទ Peder Karlsson ដែលជាសហស្ថាបនិកនៃចលនាច្រៀងថ្មីនៃប្រទេសស៊ុយអែត នឹងផ្តល់ឱកាសសិក្សាដ៏មានតម្លៃសម្រាប់ តារាចម្រៀង និង ក្រុមចម្រៀងគ្រប់កម្រិតលើប្រធានបទសំខាន់ៗដូចជា ចង្វាក់ សំឡេង និងបច្ចេកទេសហាត់សមប្រកបដោយភាពច្នៃប្រឌិត៕


Khcct banner

អត្ថបទទាក់ទង