Cctimesw1140xh150cm copy

សិល្បៈអាយ៉ៃឆ្លើយឆ្លង «គ្រូខ្លឹម សិស្សខ្លាំង» នឹងសម្តែងនៅថ្ងៃទី៣១ ឧសភា នៅ ភូមិន្ទវិចិត្រសិល្បៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិល្បៈអាយ៉ៃឆ្លើយឆ្លង «អាយ៉ៃហ្វាយជី» វគ្គ«គ្រូខ្លាំង សិស្សខ្លឹម» ជាទស្សនីយភាពប្លែកថ្មីមួយទៀត ដែលព្រឹទ្ធាចារ្យ ព្រហ្ម ម៉ាញ និងបញ្ចេញស្នាដៃជាមួយសិស្សលោកគឺ នាងស៊ូស៊ូ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី ៣១ ខែ ឧសភា ២០២៤ វេលាម៉ោង ៧:៣០ ដល់ ៩:៣០ យប់។

បើតាមគេហទំព័រហ្វេសប៊ុក Kampucheers បានឱ្យដឹងថា សិល្បៈអាយ៉ៃឆ្លើយឆ្លង «អាយ៉ៃហ្វាយជី» វគ្គ«គ្រូខ្លាំង សិស្សខ្លឹម» ជាទស្សនីយភាពប្លែកថ្មីមួយទៀត ដែលព្រឹទ្ធាចារ្យ ព្រហ្ម ម៉ាញ និងបញ្ចេញស្នាដៃជាមួយសិស្សលោកគឺ នាងស៊ូស៊ូ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី ៣១ ខែ ឧសភា ២០២៤ វេលាម៉ោង ៧:៣០ ដល់ ៩:៣០ យប់។ ប្រសិនបើមានចំណាប់អារម្មណ៍ អ្នកអាចចូលទៅកាន់គេហទំព័រហ្វេសប៊ុកខាងលើដើម្បីជាវសំបុត្របានដើម្បីចូលរួមគាំទ្រវិស័យអាយ៉ៃ ដែលជាសិល្បៈសំខាន់មួយក្នុងចំណោមទម្រង់សំខាន់ៗទាំងបួនប្រភេទនៃតន្ត្រីប្រពៃណីខ្មែរ។

គួរបញ្ជាក់ផងដែរថា អាយ៉ៃជាសិល្បៈសំខាន់មួយក្នុងចំណោមទម្រង់សំខាន់ៗទាំងបួនប្រភេទនៃតន្ត្រីប្រពៃណីខ្មែរ ដែលជាល្ខោនតន្ត្រីបែបកំប្លែងដែលទាក់ទាញ និងរស់រវើកបំផុតដែលត្រូវបានបង្កើតឡើងដោយស្មៀនអាយ៉ៃនៅចុងសតវត្សទី១៧ ដោយបានឈរជើងមកដល់សតវត្សទី២១នេះ។ សិល្បៈអាយ៉ៃ សិល្បៈច្រៀង ប្រដេញគ្នាប្រកប ដោយភាពឈ្លាសវៃលើឆាក ជាសិល្បៈដ៏ពិសេសមួយ ដែលរួមបញ្ចូលគ្នារវាងការនិទានរឿង តន្ត្រីបុរាណ និងការច្រៀងឡើងវិញ រវាងស្ត្រី និងបុរស ដែលច្រៀងប្រដេញគ្នា និងល្បងប្រាជ្ញាគ្នាលើឆាក ប្រកួតប្រជែងគ្នាដោយចំណេះដឹងរបស់ពួកគេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង