Img 1426
Swift cc time

កូនត្រី«គល់រាំង»កម្ពុជាបានចាប់កំណើតជាលើកដំបូងក្រោយចំណាយពេលជិត១០ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កូនត្រីគល់រាំង កម្ពុជាបានចាប់កំណើតហើយនាវេលាម៉ោង ៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យជិត១០ឆ្នាំ។នេះលទ្ធផលជាលើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវបច្ចេកទេសវារីវប្បកម្មនៃវិទ្យាស្ថានជាតិស្រាវជ្រាវ និង អភិវឌ្ឍន៍វារីវប្បកម្ម។

យោងតាមការចុះផ្សាយពីវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ នៃការចាប់កំណើតថ្មីរបស់កូនត្រីកម្រជិតផុតពូជ គឺកូនត្រីគល់រាំង។កូនត្រីគល់រាំងកម្ពុជា ចាប់កំណើតជាលើកដំបូង នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន ដោយក្រុមអ្នកជំនាញ បានច្បូតពងត្រីចេញពីពោះត្រីគល់រាំងមេ ដើម្បើយកមកផ្សំកំណើតជាមួយមេជីវិតរបស់ត្រីគល់រាំងឈ្មោល។

គួរបញ្ជាក់ថា ត្រីគល់រាំង ជានិមិត្តរូបមច្ឆជាតិកម្ពុជាដែលកំពុងបង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និង ជាប្រភេទត្រីប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមាន ការចូលរួមការពារ និង អភិរក្សឱ្យនៅគង់វង្សយូរអង្វែង។ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង ០៣ប្រភេទ គឺទី១ ត្រីបបែលយក្ស ទី២ ត្រីរាជ និង ទី៣ ត្រីគល់រាំង និង មានប្រវត្តិយូរលង់ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជន តាំងពីមុនសម័យអង្គរមកម្ល៉េះ ដោយសារតែនៅតាមប្រាង្គប្រាសាទ បុរាណ នៅខេត្តសៀមរាប។

 ត្រីគល់ រាំង គឺជាប្រភេទត្រីមានស្រកាតែ១គត់ អាចលូតលាស់រហូតដល់ទម្ងន់ប្រមាណ៣០០គីឡូក្រាម និងប្រវែងពី២ទៅ៣ម៉ែត្រ ហើយត្រីនេះអាចរស់នៅបានទាំងទន្លេនិងបឹង ចូលចិត្តរស់នៅតំបន់អន្លង់ជ្រៅៗ។ប្រភេទត្រីនេះ ពេញវ័យអាចបន្តពូជបាននៅអាយុ៧ឆ្នាំឡើង ឬអាចយូរជាងនេះ ដែលនេះហើយជាហានិភ័យនៃការឈានទៅរកការផុតពូជបាន បើពុំមានការអភិរក្ស ឬក៏ចូល រួមពីយើងទាំងអស់គ្នា៕



Khcct banner

អត្ថបទទាក់ទង