Cctimesw1140xh150cm copy

លោក លី ចាន់ណារិទ្ធ សមាជិកខ្មែរដំបូងរបស់លោក John C. Maxwell ត្រៀមចេញសៀវភៅឆាប់ៗនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក លី ចាន់ណារិទ្ធ (ឆ្វេង) និងលោក John C. Maxwell (ស្ដាំ)

ភ្នំពេញ៖ «I DO CARE» ជាសៀវភៅនិពន្ធដោយអ្នកនិពន្ធជនជាតិខ្មែរ ដែលជាសមាជិកខ្មែរដំបូងគេនៅក្រុម Maxwell Leadership Certified Team។ សៀវភៅ I DO CARE ត្រូវបានសរសេរឡើងដើម្បីជួយដល់យុវជនដែលមានបំណងចេញបម្រើការងារ បុគ្គលិកដែលកំពុងបម្រើការងារ និងអ្នកដែលត្រៀមខ្លួនធ្វើជាប្រធានផ្នែក ឬទើបចាប់ផ្តើមដឹកនាំគេ។

លោក លី ចាន់ណារិទ្ធ បានចំណាយពេលរហូតដល់ជិត ៦ ឆ្នាំ ក្នុងការសរសេរ និងកែសម្រួលសៀវភៅ «I DO CARE» ដែលកម្រាស់២៤៥ទំព័រ។ សៀវភៅ ដែលនិពន្ធដោយអ្នកនិពន្ធជនជាតិខ្មែរ ជាសមាជិកផ្ទាល់ដំបូងគេរបស់ លោក John C. Maxwell នៅកម្ពុជា ត្រូវបានសរសេរឡើងដើម្បីជួយដល់យុវជនដែលមានបំណងចេញបម្រើការងារ បុគ្គលិកដែលកំពុងបម្រើការងារ និងអ្នកដែលត្រៀមខ្លួនធ្វើជាប្រធានផ្នែក ឬទើបចាប់ផ្តើមដឹកនាំគេ។

ដោយមានបទពិសោធន៍ជាង២១ ឆ្នាំក្នុងវិស័យអប់រំ រួមទាំង ១៧ ឆ្នាំ ក្នុងតួនាទីគ្រប់គ្រង និងដឹកនាំ លោក លី ចាន់ណារិទ្ធ យល់ច្បាស់អំពីអំណាចរបស់អ្នកដឹកនាំក្នុងការកសាងបុគ្គល ក្រុម និងសហគមន៍។ អាជីពរបស់លោករួមមានជាគ្រូបង្រៀន នាយកសាលា នាយកគ្រប់គ្រងធនធានមនុស្ស ប្រធានប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាល។

ក្នុងនាមជាសមាជិកក្រុម Maxwell Leadership Certified Team ដំបូងគេនៅកម្ពុជា លោក លី ចាន់ណារិទ្ធ បានបណ្តុះសក្តានុពលភាពជាអ្នកដឹកនាំនៅក្នុងបុគ្គល និងអង្គការ តាមរយៈការបង្រៀន ការបណ្តុះបណ្តាល និងការបង្វឹក។ ការប្តេជ្ញាចិត្តរបស់លោកចំពោះការរីកចម្រើន លាតសន្ធឹងដល់ពិភពជំនួញ។ ក្នុងនាមជាភាគទុនិក និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Greenfield Education Company និងជាអ្នកដឹកនាំរោងពុម្ព The Gallery Printing House លោកចូលរួមលើកកម្ពស់គុណភាពការអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ច។

សូមជម្រាបថា ASCENT LEADERSHIP ជាវេទិកាមួយបង្កើតឡើងដើម្បីសង្គមកម្ពុជា តាមរយៈការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដែលមានការផ្លាស់ប្តូរ ដែលវេទិការនេះជាចំណង់ចំណូលចិត្តរបស់លោក។ លោក លី ចាន់ណារិទ្ធ ជឿថា នៅពេលដែលបុគ្គលម្នាក់ៗ ចាប់យកសក្តានុពលភាពជាអ្នកដឹកនាំ ពួកគេអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានសម្រាប់ខ្លួន និងសហគមន៍៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង