Cctimesw1140xh150cm copy

វិទ្យាស្ថានមគ្គុទ្ទេសក៍នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបញ្ចប់វគ្គបណ្ដុះបណ្ដាល«ភាពជាអ្នកដឹកនាំ»ជាមួយការចូលរួមពីសិក្ខាកាមជាច្រើននាក់

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ វិទ្យាស្ថានមគ្គុទ្ទេសក៍នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាល ពិសេស សម្រាប់ម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំ និង អ្នកគ្រប់គ្រងនៅក្នុងបណ្ដាស្ថាប័នរដ្ឋ ឯកជន និង អង្គការអន្តរជាតិនានា។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នដែលឈានមុខគេនៅលើពិភពលោកផ្នែក “ភាពជាអ្នកដឹកនាំ” នៃសហរដ្ឋអាមេរិក “The John Maxwell Leadership Certified Team”។

មានសិក្ខាកាមចូលរួមចំនួនប្រមាណ ៥៥ នាក់ ក្នុងរយៈពេល២សប្ដាហ៍ និង បានចូលរួមនៅក្នុងសកម្មភាពជាច្រើនក្នុងរយៈពេល២ ថ្ងៃក្នុងមួយវគ្គ។ នៅក្នុងរយៈ២ថ្ងៃ សិក្ខាកាមទាំងអស់បានសិក្សាស្វែងយល់ពីគ្រូបង្គោលជាច្រើនដែលទាក់ទងពីគន្លឹះនៃ “ភាពជាដឹកនាំ” ដែលបណ្តុះបណ្តាលដោយ លោក ង៉ែត សុខឡា អគ្គនាយកវិទ្យាស្ថានមគ្គុទ្ទេក៏នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា & ជាគ្រូបង្វឹក បណ្តុះបណ្តាល និងថ្លែងសុន្ទរកថា ជាសាធារណៈ របស់ក្រុមហ៊ុន John C. Maxwell Leadership ។

ជាពិសេសក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកតា បណ្ឌិត កុល ផេង បិតាស្ថាបនិក និង ជាប្រធាននៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងការចូលរួមផ្ដល់ជាសុន្ទរកថាគន្លឹះទៅដល់សិក្ខាកាមទាំងអស់ និង ផ្តល់ជាអនុសាសន៍ ក៏ដូចជាគតិអប់រំល្អៗ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

ទន្ទឹមនិងនេះ សិក្ខាកាមទាំងអស់ពិតជាមានមោទនភាពដែល លោក ម៉ាក ហេមីងវ៉េ (Mark Hemingway) អគ្គនាយកស្ថាប័ន The John Maxwell Certified Team បានចូលរួមផ្តល់នូវ សុន្ទរកថាគន្លឹះ និង លើកទឹកចិត្តទៅដល់សិក្ខាកាម និង មានសេចក្ដីរំភើប និង ស្ញប់ស្ញែងចំពោះវគ្គបណ្ដុះបណ្ដាលដ៏អស្ចារ្យមួយនេះដែលបានធ្វើឪ្យយល់ច្បាស់អំពី “ភាពជាអ្នកដឹកនាំ” និង មានក្ដីរំពឹងថានឹងអាចយកទៅអនុវត្តន៍ជាក់ស្ដែងនៅក្នុងក្រុមហ៊ុនរបស់ពួកគាត់ឪ្យមានប្រសិទ្ធភាពនាពេលខាងមុខ។

បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលសិក្ខាកាមទទួលបាន វិញ្ញាបនបត្រដែលទទួលស្គាល់ពី វិទ្យាស្ថានមគ្គុទ្ទេសក៍នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាមួយស្ថាប័នដែលឈានមុខគេនៅលើពិភពលោកផ្នែក “ភាពជាអ្នកដឹកនាំ” នៃសហរដ្ឋអាមេរិក “The John Maxwell Leadership Certified Team” ផងដែរ។

សម្រាប់វគ្គបណ្ដុះបណ្ដាលមួយនេះ ពិតជាសាកសមសម្រាប់ម្ចាស់អាជីវកម្ម និង បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងការអភិវឌ្ឍសមត្ថភាពក្នុងភាពជាអ្នកដឹកនាំឪ្យកាន់ប្រសើរឡើង និង បង្កើនលទ្ធផលជាមួយក្រុមការងារឪ្យកាន់តែខ្ពស់ ជាពិសេស ប្រើប្រាស់សក្ដានុពលនៃភាពជាអ្នកដឹកនាំរបស់ខ្លួន ដើម្បីដឹកនាំខ្លួនឯង ដឹកនាំក្រុម និង ដឹកនាំស្ថាប័នឱ្យទទួលបានឧត្តមភាពសម្រាប់ថ្ងៃអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង