Cctimesw1140xh150cm copy

«និស្សិតនារី»កម្ពុជាបីរូបបានជ័យលាភីលេខ៣ក្នុងប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតស្រី កម្ពុជាចំនួនបីរូប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ទទួលបានជ័យលាភីលេខ ៣ ក្នុងការប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យា Huawei ICT Competition Global Final 2023-2024 នៅទីក្រុង Shenzhen ប្រទេសចិន។

ប្រភពរូបភាព៖​ គេហទំព័រហ្វេសប៊ុកនៃក្រសួងអប់រំ 

បើតាមគេហទំព័រនៃក្រសួងអប់រំ បានឱ្យដឹងថា យុវតីបីរូប កញ្ញា សេង សុមន្ថាវរ័ត្ន កញ្ញា សេង សុមន្ថាវរិន្ទ និងកញ្ញា សឿន ឧស្សា ជានិស្សិតនារីកម្ពុជាចំនួន ៣រូប ដែលកំពុងសិក្សាឆ្នាំទី៤ នៃមុខជំនាញវិស្វកម្មទូរគមនាគមន៍ និងបណ្តាញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចូលរួមកម្មវិធី “ប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤” បានទទួលបានជ័យលាភីលេខ ៣ក្នុងការប្រកួតផ្នែកបច្ចេកវិទ្យាដែលមានឈ្មោះថា Huawei ICT Competition Global Final 2023-2024។

ប្រភពរូបភាព៖​ គេហទំព័រហ្វេសប៊ុកនៃក្រសួងអប់រំ 

បើតាមក្រសួងអប់រំបានឱ្យដឹងទៀតថា កម្មវិធីនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំនៃបណ្ដាប្រទេសមួយចំនួន តំណាងអង្គការ UNESCO និងសិស្ស-និស្សិតប្រមាណជាង ១៧០ ០០០នាក់ មកពីជាង ២០០០ សាកលវិទ្យាល័យនៃជាង ៨០ប្រទេសជុំវិញពិភពលោក។ ជាលទ្ធផលនៃការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ ក្រុមនិស្សិតនារីកម្ពុជាទាំង ៣រូប ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ៣។

ប្រភពរូបភាព៖​ គេហទំព័រហ្វេសប៊ុកនៃក្រសួងអប់រំ 

គួរបញ្ជាក់ផងដែរថា Huawei ICT Competition ត្រូវបានបង្កើតឡើងសម្រាប់សិស្សានុសិស្សដែលសិក្សាក្នុងវិស័យបច្ចេកវិទ្យា ទូទាំងពិភពលោកអាចចូលរួមក្នុងការប្រកួតប្រជែងនេះ ដើម្បីប្រកួតប្រជែងប្រកបដោយផ្លាស់ប្តូរគំនិតដែលអាចបង្កើនចំណេះដឹង និងជំនាញជាក់ស្តែងក្នុងវិស័យបច្ចេកវិទ្យា ក៏ដូចជាការបង្កើនសមត្ថភាពរបស់ពួកគេក្នុងការច្នៃប្រឌិតដោយប្រើបច្ចេកវិទ្យា និងវេទិកាថ្មីៗ៕

ប្រភពរូបភាព៖​ គេហទំព័រហ្វេសប៊ុកនៃក្រសួងអប់រំ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង