Cc time web banner 054637

YRDR ជ្រើសរើសយុវជនដើម្បីបណ្តុះបណ្តាលពីការអភិវឌ្ឍខ្លួនឯង និងភាពជាអ្នកដឹកនាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាព: Youth Resource Development Program (YRDP)

ភ្នំពេញ៖ YRDR ជ្រើសរើសយុវជនដើម្បីបណ្តុះបណ្តាលពីការអភិវឌ្ឍខ្លួនឯង និងភាពជាអ្នកដឹកនាំ ដើម្បីផ្លាស់ប្តូរការគិត និងទម្លាប់ប្រចាំថ្ងៃរបស់យុវជនដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន ដែលនឹងសិក្សានៅក្នុងថ្នាក់រៀនចាប់ពីថ្ងៃទី ០៧ ដល់ ១៦ មិថុនា ឆ្នាំ២០២៤។

បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ Youth Resource Development Program (YRDP) បានឱ្យដឹងថា YRDP កំពុងធ្វើការជ្រើសរើសយុវជនដើម្បីបណ្តុះបណ្តាលពីការអភិវឌ្ឍខ្លួនឯង និងភាពជាអ្នកដឹកនាំ ចំនួន១០ពេល ដោយចាប់ផ្តើមពី ថ្ងៃទី ០៧ ដល់ ១៦ មិថុនា ឆ្នាំ២០២៤ និងមានការចុះកម្មសិក្សានៅសហគមន៍នៅថ្ងៃទី ១៧ និង ១៨ មិថុនា ២០២៤ ផងដែរ។

យុវជនដែលមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរការគិត និងទម្លាប់ប្រចាំថ្ងៃរបស់យុវជនដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://shorturl.at/RZqFA ។ ការសិក្សានឹងប្រព្រឹត្តទៅនៅទីតាំង ការិយាល័យ YRDP ដែលស្ថិតនៅផ្ទះលេខ៩៣ ផ្លូវ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ យុវជននឹងអាចស្វែងយល់គន្លឹះមួយចំនួនដូចខាងក្រោម៖

- ដើម្បីអភិវឌ្ឍខ្លួនឯង តើអ្នកត្រូវដឹងពីអ្វីខ្លះ?

- តើមានវិធីសាស្រ្តអ្វីខ្លះ ដែលជួយអ្នកឱ្យសម្រេចគោលដៅក្នុងជីវិតរបស់ខ្លួន?

- តើមានគន្លឹះសំខាន់ៗអ្វីខ្លះដើម្បីជួយពង្រឹងជំនាញនៃការគិត និងការវិភាគពីបញ្ហាសង្គមបច្ចុប្បន្ន?

សិក្ខាដែលជាប់ត្រូវមកប្រជុំមុនវគ្គ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ព្រមទាំងអាចជ្រើសរើសវេនសិក្សាបានដូចខាងក្រោម៖

- ជម្រើសពេលព្រឹក៖ ចាប់ផ្ដើមម៉ោង ៨:៣០ ដល់ ១១:០០ នាទីព្រឹក

- ជម្រើសពេលរសៀល៖ ចាប់ផ្ដើមម៉ោង ២:០០ ដល់ ៤:៣០ នាទីរសៀល

- ជម្រើសពេលយប់៖ ចាប់ផ្ដើមម៉ោង ៥:៣០ ដល់ ៨:០០ នាទីយប់ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង