ចិន៖ បុរសជនជាតិចិនប្រដាប់ដោយកាំបិតម្នាក់បានចាក់សម្លាប់មនុស្ស ៨ នាក់ និងបណ្តាលឲ្យមនុស្សម្នាក់ទៀតរងរបួស នៅភាគកណ្តាលប្រទេសចិន ក្នុងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន។ បុរសប្រដាប់ដោយកាំបិតរូបនោះមានឈ្មោះក្រៅថា លូ វ័យ ៥៣ឆ្នាំ ធ្លាប់ត្រូវបានព្យាបាលជំងឺផ្លូវចិត្តកាលពីកន្លងក្នុងប្រទេសចិន។ ភ្លាមៗបន្ទាប់ពីកើតហេតុប៉ូលីសចិនបានធ្វើការចាប់ខ្លួនបុរសដែលជាជនល្មើស នឹងបើកការស៊ើបអង្កេតបន្ថែម៕