អ៊ីរ៉ង់៖ ពលរដ្ឋអ៊ីរ៉ង់រាប់ម៉ឺននាក់បានចូលរួមដង្ហែលសពអតីតប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ក្នុងកណ្តាលទីក្រុង តេហេរង់ ក្នុងនោះមានសាកសពមនុស្ស៤នាក់ផ្សេងទៀតក៏ត្រូវបានដាក់ដង្ហែលក្នុងថ្ងៃតែមួយដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងហេតុការធ្លាក់ឧទ្ធម្ភាគចក្រកាលពីល្ងាចថ្ងៃអាទិត្យ។ ជាមួយកម្រងផ្កា នឹងរូបថតលោក រ៉ៃស៊ី ពលរដ្ឋអ៊ីរ៉ង់បានស្រែកយំ នឹងសម្តែងការកើតទុកជាខ្លាំងចំពោះការបាត់បង់ជីវិតលោក រ៉ៃស៊ី នឹងប្រមុខថ្នាក់ដឹកនាំមួយចំនួនទៀត។
ក្បួនដង្ហែសពបានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះក្នុងក្រុតេហេរង់ពលរដ្ឋអ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់បានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខចំពោះការបាត់បង់លោក Raisi រដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian អភិបាល អាស៊ែបៃហ្សង់ លោក Malek Rahmati និង តំណាងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ប្រចាំតំបន់ ព្រមទាំងអ្នកបើកបរលើឧទ្ធម្ភាគចក្រឧទ្ធម្ភាគចក្រពីររូបផ្សេងទៀត។
មន្ត្រីអ៊ីរ៉ង់កំពូលៗចំនួន ៦៨ នាក់បានគោរពដល់សាកសពរបស់លោក Raisi និងអ្នកដែលបាត់បង់ជីវិត ៥នាក់ផ្សេងទៀត។សពរបស់លោកនឹងត្រូវតម្កល់នៅទីសក្ការៈបូជាដ៏ពិសិដ្ឋគឺវិហារ Imam Reza ក្នុងទីក្រុង Mashhad ភាគឦសាននៅថ្ងៃព្រហស្បតិ៍នេះ៕