681 ezgif.com resize
Swift cc time

អ្នកនាង ឱក សុចិន្តា ជាប់ឈ្មោះក្នុងបញ្ជីមនុស្ស៣០នាក់អាយុក្រោម៣០ឆ្នាំ ដែលគួរឱ្យកត់សម្គាល់ក្នុងអាស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អ្នកនាង ឱក សុចិន្តា ជាស្ថាបនិកនៃ Zerow ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ មនុស្ស៣០នាក់ ដែលមានអាយុក្រោម ៣០ឆ្នាំដ៏គួរឱ្យកត់សម្គាល់ក្នុងអាស៊ី ឆ្នាំ២០២៤ នៅក្នុងទស្សនាវដ្តីដ៏ល្បីមួយឈ្មោះ Forbes 30 Under 30។

ប្រភពរូបភាព៖​ គេហទំព័រហ្វេសប៊ុក Aok Sochenda 

បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អ្នកនាង ឱក សុចិន្តា បានឱ្យដឹងថា អ្នកនាង សុចិន្តា ជាស្ថាបនិកនៃ Zerow ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ មនុស្ស៣០នាក់ ដែលមានអាយុក្រោម ៣០ឆ្នាំដ៏គួរឱ្យកត់សម្គាល់ក្នុងអាស៊ី ឆ្នាំ២០២៤ នៅក្នុងទស្សនាវដ្តីដ៏ល្បីមួយឈ្មោះ Forbes 30 Under 30។

អ្នកនាង ឱក សុចិន្តា មានអាយុ ២៦ ឆ្នាំ និង ជាស្ថាបនិកនៃ Zerow ដោយបានផលិតមាតិកាពាក់ព័ន្ធនឹងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ព្រមទាំងមានជាហាងដែលលក់សម្ភារៈផ្សេងៗដែលអាចប្រើប្រាស់ជំនួសប្លាស្ទិក ដូចជា ច្រាសដុសធ្មេញ ដែលធ្វើពីឬស្សី ច្រាសដុសបន្ទប់ទឹកធ្វើពីឈើ និងមានឧបករណ៍ផ្សេងៗដែលត្រូវបានកែច្នៃឡើងដោយសំណល់ផ្លាស្ទិក។ កាលពីឆ្នាំមុន អ្នកនាងបានជាប់ពានរង្វាន់ផ្នែក ASEAN Youth Eco-Champion Award ផងដែរ។

ប្រភពរូបភាព៖​ គេហទំព័រហ្វេសប៊ុក Aok Sochenda 

គួរបញ្ជាក់ផងដែរថា Forbes 30 Under 30 គឺជាបញ្ជីប្រចាំឆ្នាំដែលចេញផ្សាយដោយទស្សនាវដ្តី Forbes ដែលទទួលស្គាល់បុគ្គលដែលមានអាយុក្រោម 30 ឆ្នាំដែលសម្រេចបានសមិទ្ធិផលសំខាន់ៗក្នុងវិស័យផ្សេងៗ។ បញ្ជីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ហាញពីអ្នកដឹកនាំជំនាន់ក្រោយដែលមានទេពកោសល្យ និងមានឥទ្ធិពល ក្នុងការធ្វើរឿងដែលប្រកបដោយភាពច្នៃប្រឌិត និងចូលរួមចំណែកក្នុងការងារសង្គម៕

ប្រភពរូបភាព៖​ គេហទំព័រហ្វេសប៊ុក Aok Sochenda 


Khcct banner

អត្ថបទទាក់ទង