Smart saver cctime web bannertif

បារាំងគម្រោង«កសាងសារមន្ទីរ»នៅប្រាសាទកោះកេរ៍ដើម្បីភ្ញៀវទេសចរណ៍ស្នាក់នៅយូរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាបារាំង ប្រចាំតំបន់ Seine-et-Marne បានបង្ហាញពីគម្រោងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ៍ ដើម្បីភ្ញៀវទេសចរណ៍។គម្រោងនេះ ត្រូវបានលើកឡើងក្នុងពេលលោក Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) ជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ទាក់ទងទៅនឹងវិស័យបេតិកភណ្ឌសំបូរបែបរបស់កម្ពុជា លោក Vincent ÉBLÉ បានជូនជាយោបល់ថា គួរជំរុញលើកទឹកចិត្តឲ្យមានទេសចរណ៍ហូរចូលមក ប៉ុន្តែគួរតែរៀបចំយ៉ាងណាឲ្យទេសចរណ៍ស្នាក់នៅបានយូរ ដោយអាចរៀបចំជាសារមន្ទីរ។សម្រាប់លោក Vincent ÉBLÉ លោកបានជួបជជែកជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា និង មានគម្រោងនឹងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ៍ ដើម្បីភ្ញៀវទេសចរណ៍ បានទៅមើលប្រាសាទផង និង ទៅមើលសារមន្ទីរផង។

គួរបញ្ជាក់ថា នៅក្នុងវិស័យវប្បធម៌បេតិកភ័ណ្ឌ គឺបារាំង បានជួយច្រើន ជាពិសេស ការធ្វើជាសហប្រធានជាមួយជប៉ុន ក្នុង ICC អង្គរ ដែលបានជួយជ្រោមជ្រែងរហូតដល់បានចុះបញ្ជីក្នុងបេតិកភណ្ឌ ប្រាសាទសំបូរព្រៃគុក កាលពីពេលកន្លងទៅនេះ។

ក្នុងវិស័យវប្បធម៌៖ កម្ពុជា មានការប្រើប្រាស់ភាសាបារាំង ដែលសម្តេច ហ៊ុន សែន ស្នើឱ្យភាគីបារាំងយកចិត្តទុកដាក់បង្កើតឡើងវិញ នូវមជ្ឈមណ្ឌលភាសាបារាំង សម្ដេច បានបង្ហាញមោទនភាព ដែលនៅក្នុងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចហ៊ុន ម៉ាណែត គឺមានអ្នកនិយាយភាសាបារាំងរហូតដល់ទៅ ៣៧%។

គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ៍ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជាដែលជាទីអបអរសាទររបស់ពលរដ្ឋកម្ពុជាទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង