Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវតីកម្ពុជាមួយរូបក្រោយបញ្ចប់ការសិក្សានៅអាម៉េរិក ក៏បានអាហារូបករណ៍បន្ថែម សិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

អាម៉េរិក៖ យុវតីកម្ពុជា ស៊ីថង ទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន និងគោលនយោបាយ ពីសាកលវិទ្យាល័យ Syracuse ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ អ្វីដែលកាន់តែពិសេសនោះ ស៊ីងថង ក៏ទទួលបាននូវអាហារូបករណ៍បន្ថែមទៀត ដើម្បីសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្នែកនរវិទ្យា រយៈពេល៤ឆ្នាំនៅ សាកលវិទ្យាល័យ Syracuse ថែមទៀតផង។

ផ្តើមពីក្មេងស្រីដែលឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ក្នុងការសិក្សា និងជាក្មេងស្រីដ៏ឆ្លាតវៃម្នាក់ កញ្ញា ស៊ីថង អតីតសិស្សនៃសាលាឡៃហ្គឺ ឆ្នាំ២០២០ ទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន និងគោលនយោបាយ ពីសាកលវិទ្យាល័យ Syracuse ក្នុងទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក។

ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ កញ្ញា ស៊ីថង ក៏ទទួលបាននូវអាហារូបករណ៍បន្ថែមទៀត ដើម្បីសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្នែកនរវិទ្យា រយៈពេល៤ឆ្នាំនៅ សាកលវិទ្យាល័យ Syracuse។ ការតស៊ូព្យាយាមរបស់កញ្ញា ស៊ីថង ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដោយខំប្រឹងប្រែង សិក្សារៀនសូត្រ ក៏ដូចជា កសាងនូវ ទំនុកចិត្ត និងទំនាក់ទំនងយ៉ាងល្អ ជាមួយសហគមន៍នៅទីនោះ ព្រមទាំងរក្សាបាន នូវគុណតម្លៃរបស់កញ្ញា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង