Cc time web banner 054637

ពូទីននឹងធ្វើដំណើរទៅអ៊ីរ៉ង់អមដោយ«យន្តហោះចម្បាំង»ពិសេសរុស្សី៤គ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ប្រធានាធិបតីរុស្សីលោកវ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ប្រមុខមេដឹកនាំអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ដែលបានបាត់បង់ជីវិតដោយសារការធ្លាក់ឧទ្ធម្ភាគចក្រកាលពីល្ងាចថ្ងៃអាទិត្យ។ ដំណើរទស្សនកិច្ចរបស់លោកពូទីននេះនឹងអមទៅដោយយន្តហោះចម្បាំងពិសេសរុស្សី Sukhoi-35 ដល់ទៅ៤គ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Globe eye news ដែលបានចុះផ្សាយក្នុងប្រព័ន្ធបណ្តាញសង្គម X ។

យោងតាមការចុះផ្សាយរបស់ Globe eye news លោកពូទីននឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ជាមួយនឹងសន្តិសុខយ៉ាងតឹងរឹង និងការអមដំណើរនៃយន្តហោះ Sukhoi 35 ចំនួន 4 គ្រឿង"លោកនឹងចូលរួមក្នុងពិធីបុណ្យសពរបស់ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ផងដែរ។

កាលពីព្រឹកថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខដល់ប្រទេសអ៊ីរ៉ង់ ចំពោះការធ្វើទុក្ករកម្មរបស់ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ដោយលោកបាននិយាយថា លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី បានលះបង់ជីវិតដើម្បីបម្រើជាតិមាតុភូមិយ៉ាងខ្លាំងខ្លា ហើយលោកគឺជាអ្នកនយោបាយឆ្នើមម្នាក់ដែលពេញមួយជីវិតរបស់លោកបានលះបង់ដើម្បីបម្រើមាតុភូមិ ការស្លាប់បាត់បង់ជីវិតរបស់លោកគឺជាខាតបង់យ៉ាងធំធេងដល់ប្រជាជនអ៊ីរ៉ង់នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថាការស្លាប់របស់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី នេះបានកើតឡើងចំពេលភាពតានតឹងរវាងអ៊ីស្រាអែល នឹងអ៊ីរ៉ង់កំពុងតែស្ថិតក្នុងបន្ទាត់ក្រហម ការស្លាប់របស់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី នេះត្រូវបានទស្សន៍រដ្ឋអ៉ីរ៉ង់បញ្ជាក់ថា ដោយសារតែអាកាសធាតុចុះអ័ព្ទខ្លាំងដោយការធ្លាក់បានបណ្តាលឲ្យបំណែកមួយចំនួននៃឧទ្ធម្ភាគចក្របានឆាបឆេះ ហើយប្រតិបត្តិការរុករកបានពន្យាពេលនឹងខកខានដោយសារតែអាកាសធាតុមិនអំណោយផល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង