Yearendyearend1140x150
Img 0571

ក្រសួងសុខាភិបាល«យកសំណាកព្រះសង្ឃ២១អង្គនៅខេត្តបាត់ដំបង»ទៅធ្វើតេស្តរកកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល 

បាត់ដំបង៖ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកព្រះសង្ឃ២១អង្គនាក់គង់នៅវត្ត ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្ញេីរទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រោយមានរោគសញ្ញាសង្ស័យកូវីដ ១៩។នេះបើយោងតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាលទទួលរបាយការណ៍ថា មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ បានកេីតឡេីងចំពោះក្រុមព្រះសង្ឃចំនួន ៤៦នាក់ ដែលគង់នៅវត្ត ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ ហេីយមានព្រះអាការ:រោគដូចជា ក្តៅខ្លួន លេីសពី៣៧,៥ អង្សារសេ ក្អក និងហៀរសំបោរ។

ហេតុការណ៌នេះ បានកេីតមានឡេីងចំនួន ៥-៦ថ្ងៃមកហេីយ ដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលេី បានជាសះស្បេីយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឃដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកព្រះសង្ឍចំនួន ២១អង្គនាក់ ផ្ញេីរទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ រួចហេីយដែរ កំពុងតែរងចាំលទ្ធផល។

បើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានធ្វេីការអប់រំណែនាំព្រះសង្ឍ លោកតាអាចារ្យវត្ត និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ រួចហេីយដែរ ខណៈស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសេីរហេីយ ដោយការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។

ជាមួយដោយសារមានការសង្កេតកន្លងមកនេះ ឃេីញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមធ្វេីការអំពាវនាវក្រេីនរំលឹកសារជាថ្មី ដល់បងប្អូនប្រជាលរដ្ឋទាំងអស់ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគរុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង