Cctimesw1140xh150cm copy

ក្រសួងបរិស្ថាន ប្រកាសរៀបចំពិព័រណ៍«ពន្លកបៃតង»នៅថ្ងៃទី ១០-១៦ កក្កដា និង ចែកកូនឈើជាង១លានដើមជូនពលរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា នឹងរៀបចំតាំងពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» ចាប់ពីថ្ងៃទី ១០-១៦ ខែកក្ដដា ខាងមុខនេះ ដោយមានការដាក់តាំងបង្ហាញនូវដើមឈើជាច្រើនប្រភេទ ចំនួនជា ង១លានដើម ដើម្បីចែកជូនប្រជាសហគមន៍ ដាំលើផ្ទៃដីសឹករិចរិល នៅតាមផ្លូវសាធារណៈ សាលារៀន វត្តអារាម និង តាមតំបន់ផ្សេងៗទៀតនៅក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។

ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាបាននឹងកំពុង តែមានភាពល្អប្រសើរ និង ទទួលបានជោគជ័យ លើការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ដោយមានអ្នកចូលរួមចំនួនជាង ៨ លាន អង្គនាក់ បានបេ្ដជ្ញា«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» បើគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលបច្ចុប្បន្ននេះ។ លោកមានសុទិដ្ឋិនិយមថា ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» នឹងសម្រេចបានជោគជ័យបន្ថែមទៀត សម្រាប់«ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។

ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីរូបនេះ បានប្រកាសដាំស្តារព្រៃ រាប់ពាន់ហិកតា ដែលដកហូតបានកាលពីពេលថ្មីៗកន្លងមកនេះ ពីសំណាក់ជនខិលខូច លួចកាប់ ទន្រ្ទានដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងរដូវស្សារនាពេលខាងនេះ។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និង មានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង និងលើក ជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង